កីឡា
ជម្រើសជាតិនិងក្លិបបាល់ទាត់រុស្ស៊ី ប្រហែលប្តូរមកលេងនៅតំបន់ អាស៊ី វិញ
សហព័ន្ធកីឡាបាល់ទាត់រុស្ស៊ីកំពុងពិចារណាចាកចេញពី UEFA និងចូលរួមជាមួយសហព័ន្ធអាស៊ីវិញ ក្រោយក្លិប និងក្រុមជម្រើសជាតិរបស់ខ្លួន ត្រូវបានហាមឃាត់ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន។

កាលពីចុងខែកុម្ភៈ ទាំង UEFA និងស្ថាប័នគ្រប់គ្រងពិភពលោក FIFA បានហាមឃាត់រុស្ស៊ី មិនឲ្យចូលរួមការប្រកួតនានា បន្ទាប់ពីលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន បញ្ជាឲ្យមានសង្រ្គាមដ៏ឃោរឃៅ។
ក្លិបបាល់ទាត់មកពីក្របខណ្ឌរុស្ស៊ី Premier League នឹងមិនអាចលេងក្នុងកម្មវិធី Champions League, Europa League ឬ Europa Conference League បានទេដោយគ្មានកំណត់ពេល ខណៈក្លិប Spartak Moscow ត្រូវបានបណ្តេញចេញពីពានរង្វាន់ Europa League នៅត្រឹមវគ្គ១៦ក្រុមចុងក្រោយ។

ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកបុរស ត្រូវបានដកចេញពីវគ្គជម្រុះពានរង្វាន់ World Cup ឆ្នាំនេះ ដោយប៉ូឡូញបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួត Play-off នៅយប់ថ្ងៃអង្គារនេះ ខណៈដែលក្រុមជម្រើសជាតិនារី អាចនឹងធ្លាក់ចេញពីការប្រកួតជើងឯកអឺរ៉ុបនៅរដូវក្តៅនេះ។
ប៉ុន្តែរបាយការណ៍នៅក្នុងប្រទេសរុស្ស៊ីបានបង្ហាញថា សហព័ន្ធកីឡាបាល់ទាត់របស់ប្រទេស អាចពិចារណាផ្លាស់ប្តូរពី UEFA ទៅ AFC។

ប្រសិនបើរឿងនេះកើតឡើងមែននោះ រុស្សីនឹងប្តូរទៅលេងការប្រកួតជម្រុះ World Cup ក្នុងតំបន់អាស៊ី ហើយប្រកួតនៅ Asian Cup ផ្ទុយពី EURO។
ក្លិបរុស្ស៊ីនឹងលេងក្នុងពានរង្វាន់ Asian Champions League មិនមែន UEFA Champions League និង AFC Cup មិនមែន Europa League។
ទោះបីជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរនេះ នឹងត្រូវផ្តល់សច្ចាប័នដោយសហព័ន្ធបាល់ទាត់អាស៊ីផ្សេងទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ៊ុយក្រែន ទម្លាយ ឈ្មោះ ចារកម្ម រុស្សី ជាង ៦០០ នាក់ ដែលកំពុងធ្វើការនៅទូទាំងទ្វីបអឺរ៉ុប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


