កីឡា
គ្រូU23 សិង្ហបុរី និយាយទាំងទំនុកចិត្តក្រោយចេញបញ្ជីឈ្មោះកីឡាករបឋមសម្រាប់ស៊ីហ្គេម នៅវៀតណាម
សហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី បានបង្ហាញបញ្ជីឈ្មោះបឋមក្រុមជម្រើសជាតិសិង្ហបុរី អាយុក្រោម ២៣ឆ្នាំ ដែលមានកីឡាករ ២៧នាក់ សម្រាប់យុទ្ធនាការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ នៅប្រទេសវៀតណាមនាពេលខាងមុខ។ បញ្ជីឈ្មោះក្រុមជម្រើសជាតិនេះ ធ្វើឲ្យគ្រូបង្វឹកក្រុមជម្រើសជាតិសិង្ហបុរី មានទំនុកចិត្តយ៉ាងខ្លាំងក្នុងការចូលរួមប្រកួតស៊ីហ្គេម។

ភាគច្រើននៃកីឡាករទាំង ២៧នាក់ នឹងឆ្លងកាត់ការបោះជំរុំហ្វឹកហាត់ ចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ដើម្បីរៀបចំសម្រាប់ការប្រកួត មុនពេលជ្រើសរើសកីឡាករ ២០នាក់ចុងក្រោយ មុនការចាកចេញរបស់ក្រុមនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។
កីឡាករបងប្អូនបង្កើតសំខាន់ ២រូបដែលកំពុងលេងនៅលីគកំពូលថៃ ជាមួយក្លិបធំប្រចាំប្រទេស (BG Pathum Unite) Irfan Fandi និង Ikhsan Fandi នឹងមិនបានចូលរួមក្នុងការហ្វឹកហាត់ខាងលើឡើយ ដោយសារតែនៅជាប់កាតព្វកិច្ចជាមួយក្លិបរបស់គេ គ្រាដែលប្អូនប្រុសពៅរបស់គេម្នាក់ទៀត ខ្សែប្រយុទ្ធ Ilhan Fandi មិនអាចចូលរួមជាមួយក្រុមបានឡើយដោយសារបញ្ហារបួស។ សិង្ហបុរី ក៏បានកោះហៅកីឡាករលើសអាយុ ៤នាក់ផងដែរ មុននឹងជម្រុះចេញម្នាក់។

គ្រូបង្វឹក លោក Nazri Nasir បាននិយាយថា៖ «កីឡាករភាគច្រើនធ្លាប់ស្ថិតក្នុងក្រុមយុវជន និងក្រុមឈុតធំ ដូច្នេះពួកគេបានស្គាល់ទម្រង់លេងរបស់យើងរួចហើយ។ យើងនឹងប្រើការហ្វឹកហាត់បែបសមាមាត្រ ដើម្បីបង្កើតឱ្យមានភាពស៊ីគ្នារវាងកីឡាករបន្ថែមទៀត និងអនុវត្តលំនាំនៃការលេង ដើម្បីឱ្យកីឡាករក្មេងៗអាចអនុវត្តទម្រង់របស់យើងនៅលើទីលាន។ កីឡាករលើសអាយុដែលខ្ញុំបានជ្រើសរើសក៏សមនឹងប្រព័ន្ធដែលយើងនឹងដាក់លេងផងដែរ។»
សូមរំឮកថា U-23 សិង្ហបុរី ស្ថិតនៅពូល B ជាមួយ កម្ពុជា, ថៃ, ម៉ាឡេស៊ី និងឡាវ ហើយក្រុមនេះនឹងជួបកម្ពុជា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


