កីឡា
ស្ត្រីពោះធំនៅវៀតណាមម្នាក់ តម្រង់ជួរទិញសំបុត្រទស្សនាបាល់ទាត់ស៊ីហ្គេម ឲ្យឪពុកម្ដាយក្មេក តែនៅតែមិនបានសម្រេច
អ្នកគាំទ្រជាច្រើនបានប្រឹងប្រែងធ្វើការអង្គុយចាំតាំងពីយប់ ប៉ុន្តែនៅតែត្រូវចាកចេញដោយដៃទទេ បន្ទាប់ពីការដណ្ដើមគ្នាដើម្បីទិញសំបុត្រទស្សនាបាល់ទាត់ កីឡាស៊ីហ្គេម នៅកីឡដ្ឋាន Viet Tri នៅព្រឹកថ្ងៃទី០៣ ខែឧសភា ខណៈស្ត្រីពោះធំម្នាក់ តម្រង់ជួរទិញសំបុត្រ ឱ្យឪពុកម្ដាយក្មេក ក៏ទៅវិញទាំងដៃទទេដូចគ្នា។
អ្នកស្រី Huong មានអាយុជាង ៣០ឆ្នាំ និងមានផ្ទៃពោះ ៨ខែ បានធ្វើដំណើរចម្ងាយជាង ៥០គីឡូម៉ែត្រពីស្រុក Thanh Son មកកាន់ទីក្រុង Viet Tri នៅយប់ថ្ងៃទី០២ ខែឧសភា ដើម្បីរង់ចាំទិញសំបុត្រទស្សនាបាល់ទាត់ ការប្រកួតបាល់ទាត់បុរស ក្នុងពូល A ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ របស់ក្រុម U23 វៀតណាម ដែលនឹងបើកលក់ចាប់ពីម៉ោង ៨ព្រឹក ថ្ងៃទី០៣ នៅក្លោងទ្វារកីឡដ្ឋាន Viet Tri Sports Arena។

ដូចអ្នកគាំទ្រជាច្រើនទៀតដែរ អ្នកស្រី Huong ឈរតម្រង់ជួរតាំងពីម៉ោង ១២:០០ពាក់កណ្ដាលអាធ្រាត ប៉ុន្តែនៅពេលដែលមនុស្សកាន់តែច្រើនឡើង នាងត្រូវបោះបង់កៅអី ព្រោះបារម្ភថាមនុស្សច្រើននឹងប៉ះពាល់ដល់សុខភាពទារក។
«ខ្ញុំបានតម្រង់ជួរនៅទីនេះតាំងពីយប់។ ព្រឹកឡើងពេលខ្ញុំអង្គុយតឹងពេក មនុស្សម្នាប្រាប់ខ្ញុំឲ្យចេញទៅក្រៅដើម្បីសម្រួលការថប់ដង្ហើម។ ខ្ញុំបានចាកចេញពីជួរ ហើយខ្ញុំបាត់កន្លែង។ ជិតដល់ម៉ោងលក់សំបុត្រហើយ ខ្ញុំចង់ត្រឡប់ទៅទីតាំងវិញ ប៉ុន្តែខ្ញុំមិនអាចទេ។» Huong បានប្រាប់សារព័ត៌មានវៀតណាម Zing។
អ្នកទទួលខុសត្រូវលោកសំបុត្រ បានអញ្ជើញលោកស្រី Huong ចេញពីតំបន់ក្បែរកន្លែងលក់សំបុត្រ ដើម្បីចាប់ផ្តើមជួរម្តងទៀត ទោះបីជាស្ត្រីមានផ្ទៃពោះបានពន្យល់ថានាងស្ទើរតែអស់កម្លាំងពីការស្នាក់នៅពេលយប់ក៏ដោយ។ នាងបាននិយាយថា នាងគ្រាន់តែចង់ទិញសំបុត្រមួយគូឱ្យឪពុកម្ដាយក្មេករបស់នាង មើលការប្រកួតបើកឆាករវាង U23 វៀតណាម និង U23 ឥណ្ឌូនេស៊ី ប៉ុណ្ណោះ។
«គេបានប្រាប់ខ្ញុំឱ្យរក្សាសុវត្ថិភាពចេញពីហ្វូងមនុស្ស ដែលស្ត្រីមានផ្ទៃពោះនឹងត្រូវបានផ្តល់អាទិភាព ប៉ុន្តែវាមិនមែនដូច្នោះទេ។ ប្រហែលជាខ្ញុំត្រូវទិញសំបុត្រនៅលើទីផ្សារងងឹតវិញហើយ។» អ្នកស្រី Huong បាននិយាយបន្ថែម។
គួរដឹងដែរថា មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅកីឡដ្ឋាន Viet Tri ក្នុងខេត្ត Phu Tho ចាប់ពីយប់ថ្ងៃចន្ទ ដើម្បីទិញសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់បើកឆាក ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ខណៈការប្រកួតនេះមានសំបុត្រតែ ២០០០០សំបុត្រប៉ុណ្ណោះ និងអាចទិញបានទាំងផ្ទាល់ ឬតាមអនឡាញ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


