Connect with us

កីឡា

កីឡាការិនីវ៉ូវីណាមកម្ពុជា មិនពេញចិត្តការកាត់សេចក្ដីរបស់ចៅក្រម ធ្វើឱ្យខ្លួនបានត្រឹមមេដាយសំរឹទ្ធ

បានផុស

នៅ

កីឡាការិនីវ៉ូវីណាមកម្ពុជា ពៅ សុខា ដែលប្រកួតក្នុងវិញ្ញាសាសម្ដែងការពារខ្លួន គូនារី គ្មានអាវុធ នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​វៀតណាម បានសម្ដែងការមិនពេញចិត្តចំពោះចៅក្រម ដែលបានកាត់សេចក្ដីឱ្យខ្លួន និងដៃគូបានត្រឹមមេដាយសំរឹទ្ធ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពៅ សុខា បាន​ចាប់​ដៃគូ​ជាមួយ​កីឡាការិនី ប៉ាល់ ឆរ​ស្ម៊ី ប្រកួត​លើ​វិញ្ញាសា ដដែល​ខាងលើ ដោយ​ត្រូវ​សម្ដែង​ប្រជែង​ជាមួយ​ម្ចាស់ផ្ទះ​វៀតណាម​, ថៃ​, ឡាវ និង​មី​យ៉ាន់​ម៉ា​។ ជា​លទ្ធផល​កម្ពុជា បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​៣ (​មេដាយ​សំរឹទ្ធ​) ក្រោយ​ចៅក្រម​សម្រេច​ឱ្យ ២៥៥​ពិន្ទុ ខណៈ​មេដាយមាស​បាន​ទៅ មី​យ៉ាន់​ម៉ា ក្រោយ​ទទួលបាន ២៦៩​ ពិន្ទុ គ្រា​ដែល​ម្ចាស់ផ្ទះ​វៀតណាម បាន​មេដាយប្រាក់ ក្រោយ​ធ្វើបាន ២៦៤​ពិន្ទុ​។ ឡាវ ឈរ​នៅ​លេខ​ ៤ រកបាន ២៥៣ និង​ថៃ​នៅ​បាត​តារាង រកបាន ២៤៩​ ពិន្ទុ​។​

​អ្វីដែល​ធ្វើឱ្យ​កីឡាការិនី ពៅ សុខា មិន​ពេញចិត្ត​នោះ គឺ​បន្ទាប់​កញ្ញា​ទទួលស្គាល់ថា​ ធ្វើ​ពុំ​សូវ​បានល្អ ហើយ​ឃើញថា​ ម្ចាស់ផ្ទះ​វៀតណាម​ធ្វើ​មិនសូវ​បានល្អ​ជាង​ខ្លួន​ទោ​ទៀត ប៉ុន្តែ​បែរជា​រក​ពិន្ទុ​បាន​ច្រើនជាង​ខ្លួន​ទៅវិញ​ដែលនាំឱ្យ​ខកខាន​ការ​ឈ្នះ​មេដាយប្រាក់​។ នេះ​មិនមែនជា​រឿង​ថ្មី ប៉ុន្តែ​សូម្បីតែ​កីឡា​ផ្សេងៗ​ទៀត​ក៏​ជួប​រឿង​អយុត្តិធម៌​ដូចគ្នា​ច្រើន​ផងដែរ​។​

​យ៉ាងណាមិញ កីឡាការិនី ពៅ សុខា ក៏​នៅសល់​វិញ្ញាសា​ប្រកួត ២​ ទៀតផង​ដែរ គឺ​វិញ្ញាសា​គុន​ដាវ​នារី​ជា​គូ និង​វិញ្ញាសា​ដាវ​ឯកត្តជន មួយទៀត​ផងដែរ​។ សូមបញ្ជាក់ថា កីឡា​វ៉ូ​វី​ណា​ម គឺជា​កីឡា​ប្រពៃណី​របស់​វៀតណាម ហើយ​បានដាក់​ប្រកួត​ក្នុង​ស៊ី​ហ្គេម លើកដំបូង​កាលពី​ឆ្នាំ​ ២០១១ ប៉ុន្តែ​ខកខាន​មាន​វិញ្ញាសា​នេះ​វិញ​នៅ​ឆ្នាំ​ ២០១៥, ២០១៧ និង ​២០១៩ មុន​ម្ចាស់ផ្ទះ​នាំយកមក​ប្រកួត​វិញ​នៅ​ឆ្នាំនេះ​៕

អត្ថបទ​៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៧ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៤៤ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៤៥ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៥១ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម