កីឡា
កីឡាករ ម៉េត សុភត្រ្តា ការហ្វឹកហាត់ធ្វើឡើងទ្វេដងចំពោះការត្រៀមប្រកួតជើងឯកពិភពលោកលើកនេះ
កីឡាករ ម៉េត សុភត្រ្តា ថាការត្រៀមខ្លួនសម្រាប់ជើងឯកពិភពលោក លើកទី៨ នៅប្រទេសឥណ្ឌូណេស៊ី លើកនេះក្រុមជម្រើសជាតិកម្ពុជាបានហ្វឹកហាត់ខ្លាំងទ្វេដងឯណោះដោយយកចិត្តទុកដាក់បំផុត ព្រោះជាការប្រកួតធំ និងលំបាកជាងមុនៗ។

កីឡាករ ម៉េត សុភត្រ្តា និងបងប្រុស
ម៉េត សុភត្រ្តា បានឲ្យដឹងថា ការប្រកួតជើងឯកពិភពលោកនៅឯប្រទេសឥណ្ឌូណេស៊ីលើកនេះគឺមានប្រទេសចុះឈ្មោះចូលរួមច្រើនខុសពីរាល់ដង ដូច្នេះការប្រកួតប្រជែងអាចនឹងតឹងតែងខ្លាំងក្នុងការប្រជែងមេដាយ។ គិតមកដល់ពេលនេះមានប្រទេសចុះឈ្មោះប្រហែលជាង ៣០មកហើយ ស្របពេលអាចនឹងមានការចុះឈ្មោះបន្តបន្ទាប់។

កីឡាករ ម៉េត សុភត្រ្តា
យ៉ាងណាក្រុមជម្រើសជាតិកម្ពុជាបានប្រឹងប្រែងហ្វឹកហាត់តាំងតែពីប្រមូលផ្ដុំរបស់ក្រសួងអប់រំមកម្ល៉េះដោយមិនបន្ធូរនោះឡើយ។ ពោលការហ្វឹកហាត់គឺដោយយកចិត្តទុកដាក់ និងហ្វឹកហាត់ឡើងទ្វេដងនៃពីមុនៗទៅទៀតដើម្បីជាការត្រៀមខ្លួនឲ្យបានល្អគ្រប់គ្រាន់សម្រាប់ការប្រកួតនៅថ្ងៃខាងមុខនេះ។

ម៉េត សុភត្រ្តា ពេលប្រកួតកន្លងទៅ
បញ្ជាក់ដែរថា ការប្រកួតជ្រើសរើសជើងឯកវ៉ូវីណាមពិភពលោក លើកទី៨ នឹងធ្វើឡើងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសឥណ្ឌូណេស៊ី។ កម្ពុជានឹងបញ្ជូនកីឡាករ កីឡាការិនីទៅចូលរួមក្នុងព្រឹត្តិការណ៍មួយនេះផងដែរ។ ការប្រកួតនៅខែវិច្ឆិកានេះគឺជាការប្រកួតលើកទី៣ ហើយសម្រាប់ ម៉េត សុភត្រ្តា ក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកនេះស្របពេលលើកទី១ ដែលខ្លួនគឺនៅកម្ពុជា អំឡុងឆ្នាំ២០១៩ ដោយកាលនោះរូបគេឈ្នះមេដាយ ៩គ្រឿង មាស១ ប្រាក់៣ សំរឹទ្ធ៥។ លើកទី២ ធ្វើនៅប្រទេសវៀតណាម អំឡុងឆ្នាំ២០២៣ ដោយកាលនោះរូបគេឈ្នះមេដាយ ៥គ្រឿង មាស១ ប្រាក់២ សំរឹទ្ធ២៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


