កីឡា
ធ្លាប់ឆ្លងកាត់ស៊ីហ្គេម ៤ដង ប៉ាល់ ឆរស្ម៊ី ថាសៀមធ្វើជាម្ចាស់ផ្ទះលើកនេះអន់បំផុត និងលក់មុខលើឆាកអន្តរជាតិ
អតីតកីឡាការិនីឆ្នើមរបស់កម្ពុជា ប៉ាល់ ឆរស្ម៊ី ថាខ្លួនធ្លាប់ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមរហូតដល់ទៅ៤ មិនដែលឃើញម្ចាស់ផ្ទះឯណាមិនឲ្យតម្លៃព្រឹត្តិការណ៍ប្រកួត និងរៀបចំអន់បំផុតដូចជាប្រទេសសៀម នៅឆ្នាំ២០២៥ ដូចលក់មុខប្រទេសលើឆាកអន្តរជាតិ។

អ្នកនាង ប៉ាល់ ឆរស្ម៊ី
អ្នកនាង ប៉ាល់ ឆរស្ម៊ី អតីតកីឡាការិនីជម្រើសជាតិកម្ពុជាបានឲ្យដឹងថា រូបគេធ្លាប់ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមរហូតដល់ទៅ ៤ដឹងឯណោះគឺនៅឆ្នាំ២០១១ ឆ្នាំ២០១៣ ឆ្នាំ២០២២ នៅវៀតណាម និងឆ្នាំ២០២៣ នៅកម្ពុជាផ្ទាល់តែម្ដង។ តាំងពីចូលរួមស៊ីហ្គេមមកមិនដែលឃើញម្ចាស់ផ្ទះរៀបចំអន់បំផុតដូចនៅឆ្នាំ២០២៥ ដែលសៀមធ្វើនេះទេ។
តាមការមើលឃើញ ឆរស្ម៊ី បញ្ជាក់ថាសៀមគឺមិនឲ្យតម្លៃលើព្រឹត្តិការណ៍មួយនេះឡើយ ពោលទទួលធ្វើឲ្យតែរួចៗប៉ុណ្ណោះ។ បន្ថែមពីនេះការមានការលំអៀងស្ទើរគ្រប់ប្រភេទកីឡារហូតក្នុងនាមជាអ្នកកីឡាមិនអាចទទួលយកបានឈានដល់ការតវ៉ា បញ្ចេញកាយវិការខឹងសម្បា និងមានការរិះគន់លើការកាត់សេចក្ដីឥតឈប់ឈរ។

ស៊ីហ្គេម 2025 នៅសៀម
ការរៀបចំក្នុងនាមម្ចាស់ផ្ទះដ៏អន់បំផុតបែបនេះ និងការកាត់សេចក្ដីលំអៀងដូចបានឃើញស្រាប់គឺដូចជាការលក់មុខមាត់ប្រទេសជាតិរបស់ខ្លួនចំពោះអន្តរជាតិដែលបានមកចូលរួមផ្ទាល់ផង និងបណ្ដាប្រទេសដែលបានតាមដានដឹងលឺផង។ ការរៀបចំនេះមិនស័ក្តិសមដូចអ្វីដែលប្រទេសខ្លួនអួតថាជាប្រទេសមាន ប្រទេសជឿនលឿននោះឡើយ។
បញ្ជាក់ដែរថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ដែលសៀមធ្វើជាម្ចាស់ផ្ទះទើបបញ្ចប់ទៅថ្មីៗនេះគឺពោរពេញទៅដោយបញ្ហា និងការរិះគន់ច្រើនបំផុតពីប្រទេសចូលរួម និងសាធារណៈជនលើបណ្ដាញសង្គមហ្វេសបុក Tik Tok ជាដើម។ ការរិះគន់ទាំងនោះមានដូចជាពិធីបើកការប្រកួតធ្វើឡើងមិនបានល្អ ខុសបច្ចេកទេសច្រើនកន្លែង ការរៀបចំទៀតសោធសាមញ្ញាៗមិនសមព្រឹត្តិការណ៍ធំ និងការលំអៀងទៅលើម្ចាស់ផ្ទះសៀម។ ថ្មីៗនេះគេឃើញមានកីឡាករខ្លួនឯងចាប់ផ្ដើមបញ្ចេញអារម្មណ៍អន់ចិត្តចំពោះរដ្ឋាភិបាលខ្លួនឯងដែលមិនគោរពតាមការសន្យាទៀតផង។ ចំពោះក្រុមកម្ពុជាបន្ទាប់ពីទៅចូលរួមក្នុងពិធីបើកការប្រកួតហើយនោះស្អែកឡើងក៏វិលត្រឡប់មកមាតុភូមិវិញ ព្រោះតែស្ថានការណ៍ព្រំដែនកំពុងក្ដៅខ្លាំងខ្លាចប៉ះពាល់ដល់សុវត្ថិភាពប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី៕





ការរិះគន់កាលស៊ីហ្គេម 2025 នៅសៀម
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


