Connect with us

កីឡា

កីឡា​វ៉ូ​វី​ណា​ម នាំ​មេដាយមាស​ជូន​កម្ពុជា ១​បន្ថែមទៀត ខណៈ​ថ្ងៃនេះ​កម្ពុជា ឈ្នះ មេដាយ​សរុប ៨​គ្រឿង

បានផុស

នៅ

អត្ត​ព​លិ​ក​កម្ពុជា បន្ត​រក​មេដាយមាស បាន ១​គ្រឿង​បន្ថែម​ទៀតហើយ នៅ​ថ្ងៃទី​២០ ខែឧសភា នេះ ក្នុង​ប្រភេទ​កីឡា​វ៉ូ​វី​ណា​ម សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេដាយមាស​ទី​៧ រកបាន​ដោយ​កីឡាករ អេ វីរៈ​ខាំ​ឈី​ត​ភូ​ថង ក្រោយ​យកឈ្នះ​កីឡាករ​ហ្វីលីពីន CARLO VON BUMINAANG BASANIO លើ​វិញ្ញាសា​ប្រយុទ្ធ​បុរស ទម្ងន់​៦៥​គីឡូក្រាម ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ដោយឡែក​កីឡា​វ៉ូ​វី​ណា​ម​ដដែល​ក៏បាន​បន្ថែម​មេដាយ​សំរឹទ្ធ ៣​គ្រឿង នៅថ្ងៃនេះ​ផងដែរ រួមមាន​កីឡាការិនី ពៅ សុខា ក្នុង​វិញ្ញាសា​សម្ដែង​ដាវ​នារី ឯកត្តជន​, វិញ្ញាសា​សម្ដែង​ជា​ក្រុម​ការពារ​ខ្លួន​បុរស​១ ទល់​៣ មាន​អាវុធ មាន​កីឡាករ សាន សុជាតិ​, ជ្រិ​ន ប៊ុនឡុង​, ជិន ពិសិដ្ឋ និង នី ទី​ហ្សា​។ ចុងក្រោយ​គឺ​កីឡាការិនី ឯម ច័ន្ទ​កនិកា ក្នុង​វិញ្ញាសា​កាតា មេគុណ​ឯកត្តជន​នារី (Dragon-Tiger form female)​។

កីឡាប្រដាល់​គុន​ខ្មែរ កីឡាករ​-​កីឡាការិនី​កម្ពុជា ៣​នាក់​រកបាន​មេដាយ​សំរឹទ្ធ កីឡាការិនី ស៊ឹង មួយ ក្រោយ​ប្រកួត​ចាញ់​កីឡាការិនី​ម៉ាឡេស៊ី នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ លើ​ប្រភេទ​ទំងន់ ៥១​គីឡូក្រាម​។ ខណៈ​កីឡាករ រុំ សំណាង ក៏បាន​មេដាយ​សំរឹទ្ធ​ដូចគ្នា ក្រោយ​ចាញ់​កីឡាករ​ម្ចាស់ផ្ទះ​វៀតណាម លើ​ភេទ​ទម្ងន់ ៨១​គីឡូក្រាម និង​ចុងក្រោយ​កីឡាករ ឃុន បូរ៉ា ទទួលបាន​មេដាយ​សំរឹទ្ធ ក្រោយ​ចាញ់​កីឡាករ​ថៃ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ប្រភេទ​ទម្ងន់ ៦០​គីឡូក្រាម​។

ចុងក្រោយ​គឺ​ប្រដាល់សកល​កម្ពុជា កីឡាករ សៅ រស្សី ក៏​ទទួលបាន​មេដាយ​សំរឹទ្ធ​ផងដែរ ក្រោយ​ចាញ់​កីឡាករ​ហ្វីលីពីន ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ លើ​ប្រភេទ​ទម្ងន់ ៥៧​គីឡូក្រាម​។

​ដូច្នេះ​គិត​ត្រឹម​ថ្ងៃទី​២០ ខែឧសភា​នេះ កម្ពុជា ឈ្នះ​មេដាយ​សរុប ៤០ គ្រឿង ក្នុងនោះ​មាស ៦​គ្រឿង ប្រាក់ ៩​គ្រឿង និង​សំរឹទ្ធ ២៥​គ្រឿង​។ ឈ្នះ​មេដាយ​សរុប ៤៨ គ្រឿង ក្នុងនោះ​មាស ៧​គ្រឿង ប្រាក់ ៩​គ្រឿង និង​សំរឹទ្ធ ៣២​គ្រឿង​។

មេដាយមាស ៧​គ្រឿង មាន​លើ​ប្រភេទ​កីឡា​ឃី​ក​បុក​ស៊ី​ង​, កីឡា​ប៊ូល និង​ប៉េតង់​, កីឡា​វ៉ូ​វី​ណា​ម​, កីឡា​តេ​ក្វាន់​ដូ WT និង​កីឡា​ចំបាប់​។ ចំពោះ​មេដាយប្រាក់ ៩​គ្រឿង លើ​កីឡា​ឃី​ក​បុក​ស៊ី​ង​, កីឡា​ប៊ូល និង​ប៉េតង់​, កីឡា​តេ​ក្វាន់​ដូ WT, កីឡា​វ៉ូ​វី​ណា​ម និង​កីឡា​ចំបាប់​។ មេដាយ​សំរឹទ្ធ​៣២ មាន​នៅលើ​កីឡា​ឃី​ក​បុក​ស៊ី​ង​, កីឡា​ប្រណាំងទូក​, កីឡា​ប៊ូល និង​ប៉េតង់​, កីឡា​ជឺ​ជី​តស៊ូ​, កីឡា​វូ​ស៊ូ​, កីឡា​តេ​ក្វាន់​ដូ WT, កីឡា​វ៉ូ​វី​ណា​ម​, កីឡា​ចាំ​បាប់​, កីឡា​កា​រ៉ា​តេ​, កីឡា​ប្រដាល់សកល​, កីឡា​យូ​ដូ និង​ប្រដាល់​គុន​ខ្មែរ​៕

អត្ថបទ​ ៖ មន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

លោក ស៊ី ជីន​ពីង អញ្ជើញ​សម្តេច​តេ​ជោ ហ៊ុន សែន ចូលរួម​កិច្ច​សន្ទនា​ជាន់ខ្ពស់ ស្តីពី​ការអភិវឌ្ឍន៍​សកល​

ជីវិតកម្សាន្ដ៥៨ នាទី មុន

Kim ឆ្លើយតបពាក្យចចាមអារ៉ាមថានាងធ្វើរហែករ៉ូបតម្លៃជិត ៥លានដុល្លារ

សន្តិសុខសង្គម២ ម៉ោង មុន

ចាប់​បាន​ខ្មាំង​កាំភ្លើង​ និង​ជនសង្ស័យ​ជួញដូរ​អាវុធ​ រួម​នឹង​បក្ខពួក​ស្រីប្រុស​សរុប៦នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

​ថ្ងៃទី​២៨ ខែមិថុនា​ ​រដ្ឋបាល​រាជធានី​នឹង​បញ្ចៀស​ចរាចរ​យានយន្ត​គ្រប់​ប្រភេទ លើ​កំណាត់​មហាវិថី​ព្រះ​នរោត្តម​ចាប់ពី​ស្តុ​ប​ជលផល​ដល់ស្ពាន​អាកាស​ក្បាលថ្នល់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ ជួសជុល ថែទាំ ផ្លូវ​ក្រាល​គ្រួស​ក្រហម តាមផ្លូវ​ក្រវ៉ាត់​ព្រំដែន កម្ពុជា​-​ថៃ ប្រវែង​ជិត​១០​គីឡូម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម