កីឡា
បាល់ទះកម្ពុជា ត្រៀមជ្រើសរើសកីឡាករជម្រើសជាតិបន្ថែមសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣
ក្រុមបាល់ទះជម្រើសជាតិក្នុងសាលកម្ពុជា បានប្រកួតឈ្នះ ជម្រើសជាតិថៃ ៣-២ ក្នុងជំនួបដណ្ដើមមេដាយសំរឹទ្ធ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម កាលពីថ្ងៃទី២១ ខែឧសភា កន្លងទៅ។
យ៉ាងណាមិញបើទោះបីជាដណ្ដើមបានមេដាយសំរឹទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហើបឱ្យដឹង ពីគម្រោងជ្រើសរើសកីឡាករបន្ថែម ដើម្បីត្រៀមខ្លួនសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបាននិយាយដូច្នេះថា៖ «បន្ទាប់ពីយើងទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រ ដែលយើងអាចដណ្ដើមមេដាយសំរឹទ្ធ សហព័ន្ធរបស់យើងមានកិច្ចការងារជាច្រើនទៀតដែលត្រូវធ្វើបន្តទៅមុខទៀត ពីព្រោះថាមិនមែនជាដំណើរការចុងបញ្ចប់នៃការចាប់ផ្ដើមរបស់យើងទេ។»
«សម្រាប់២០២៣នេះ គឺក្នុុងនាមថ្នាក់ដឹកនាំសហព័ន្ធ ក៏ដូចជាគ្រូបង្វឹកយើងមានផែនការជ្រើសរើសកីឡាករបន្ថែម ពីព្រោះថាការប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមនេះ យើងឃើញមានចន្លោះប្រហោងជាច្រើនដែរ ហើយជាពិសេសនោះគឺកម្លាំងថាមពលកីឡាករបស់យើងនៅមានកម្រិតនៅឡើយ ដែលមិនអាចធ្វើការធ្ងន់ដូចកីឡាករបរទេស អាហ្នឹងយើងត្រូវតែសិក្សាបន្ថែម។ ហើយទី២ គឺកម្រិតកីឡាករបម្រុងរបស់យើងក៏ត្រូវតែពង្រឹងបន្ថែមដែរ ព្រោះជាក់ស្ដែងទៅកម្រិតកីឡាករបស់យើងទាំង ១៤នាក់ហ្នឹង គឺមានគុណភាពមិនសូវត្រដមត្រសមគ្នា ចឹងនៅពេលដែលគ្រូបង្វឹកគាត់ធ្វើការសម្រេចចិត្ត និងធ្វើការផ្លាស់ប្ដូរតួនាទីណាមួយវាធ្វើឱ្យមានបញ្ហា ដូច្នេះហើយនេះគឺជារឿងមួយដែលយើងត្រូវពិចារណាក្នុងការជ្រើសរើសបន្ថែម។» អគ្គលេខាធិការដដែលរូបនេះបានបន្ថែម។

គួររំឮកដែរថា បាល់ទះកម្ពុជា បានប្រកួតនៅក្នុងស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (លើកមកឆ្នាំ២០២២) ដោយឈ្នះ២ និងចាញ់២ ក្នុងចំណោម ៤ប្រកួត។ ក្នុងនោះនៅវគ្គជម្រុះក្នុងពូល ឈ្នះហ្វីលីពីន ៣-១ និងប្រកួតទី២ ចាញ់ថៃ ២-៣។ លុះចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បានចាញ់ក្រុមម្ចាស់មេដាយមាស ឥណ្ឌូណេស៊ី ១-៣ និងត្រូវប្រកួតដណ្ដើមមេដាយសំរឹទ្ធ យកឈ្នះថៃវិញ ដោយលទ្ធផល ៣-២។
សូមបញ្ជាក់ថា នេះគឺជាការឈ្នះមេដាយសំរឹទ្ធលើកដំបូងក្នងប្រវត្តិសាស្ត្រ សម្រាប់បាល់ទះកម្ពុជា លើប្រភេទកីឡានេះ នៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម ចាប់តាំងពីឆ្នាំ១៩៧៧ មក៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


