កីឡា
ឥណ្ឌាចេញលិខិតសុំទោសកម្ពុជាហើយជុំវិញចំណុចខ្វះខាតរៀបចំការប្រកួត
សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌាបានចេញលិខិតសុំទោសដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាហើយ បន្ទាប់ពីការរៀបចំរបស់ពួកគេក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតជម្រុះជុំចុងក្រោយ ជើងឯកទ្វីបអាស៊ី AFC Asian Cup 2023 មានបញ្ហារអាក់រអួល។

បញ្ហាដែលកើតមានរបស់ម្ចាស់ផ្ទះឥណ្ឌាគឺខ្វះខាតក្នុងការយកចិត្តទុកដាក់ដល់ក្រុមកម្ពុជាដូចជាពាក់ព័ន្ធនឹងអាហារ ការស្នាក់នៅ ទង់ជាតិ និងការគោរពភេ្លងជាតិជាដើម។
អ្នករៀបចំកម្មវិធីបានបរាជ័យក្នុងការចាក់ភ្លេងជាតិកម្ពុជាមុនពេលការប្រកួត ដែលបានបណ្តាលឲ្យមានការពន្យារពេល៧នាទី។ ដំណោះស្រាយចុងក្រោយគឺមានការជួយពីមន្ត្រីកម្ពុជាដែលបានយកទូរសព្ទដៃទៅចាក់ភ្លេងជាតិកម្ពុជាឲ្យដំណើរការ។
ទន្ទឹមជាមួយនឹងការសុំទោសចំពោះចំណុចខ្វះខាត សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌាក៏បានប្តេជ្ញាប្រឹងប្រែងឲ្យអស់ពីសមត្ថភាព និងជៀសវាងបញ្ហាអសកម្មកើតឡើងនាពេលអនាគត។
កាលពីល្ងាចមិញនេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានចេញលិខិតសុំទោសដល់កម្ពុជា បន្ទាប់ពីឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានព្រមានដោយទុកពេល៣ម៉ោងដល់ សហព័ន្ធកីឡាបាល់ទាត់អាស៊ី និងសហព័ន្ធបាល់ទាត់ឥណ្ឌាចេញលិខិតសុំទោសជាបន្ទាន់ ដោយសារពួកគេមិនបានយកចិត្តទុកដាក់ដល់ក្រុមបាល់ទាត់កម្ពុជា ទាំងអាហារ ការស្នាក់នៅ និងទង់ជាតិរបស់កម្ពុជា។ ប្រសិនមិនសុំទោសទេ កម្ពុជានឹងដកខ្លួនចេញពីការប្រកួតវគ្គជម្រុះជុំចុងក្រោយ ជើងឯកទ្វីបអាស៊ី AFC Asian Cup 2023។
ការប្រកួតយប់មិញនេះកម្ពុជាបានចាញ់ម្ចាស់ផ្ទះឥណ្ឌាដោយលទ្ធផល ២-០ ក្នុងវគ្គជម្រុះជុំចុងក្រោយពូល D ជើងឯកទ្វីបអាស៊ី AFC Asian Cup 2023។ នៅថ្ងៃទី១១ ខែមិថុនា កម្ពុជានឹងប្រកួតជាមួយហុងកុង និងចុងក្រោយប្រកួតជាមួយអាហ្វហ្គានីស្ថាន ថ្ងៃទី១៤ ខែមិថុនា៕

អានអត្ថបទពាក់ព័ន្ធ៖ អគ្គលេខាធិការ FFC បញ្ជាក់ជុំវិញទង់ជាតិកម្ពុជាដែល AFC និងឥណ្ឌា ធ្វើឲ្យផ្ទុះក្តៅល្ងាចមិញ
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


