កីឡា
U-16 និង U-19 កម្ពុជា បញ្ចប់ការចាប់ពូលពានយុវជនអាស៊ានអាយុក្រោម ១៦ឆ្នាំ និង ១៩ឆ្នាំ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៦ឆ្នាំ នឹងត្រូវស្ថិតនៅពូល B នៃពានយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៦ឆ្នាំ (AFA U-16 Championship 2022) ខណៈក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ នឹងត្រូវស្ថិតនៅពូល C ពានយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៩ឆ្នាំ (AFA U-19 Championship 2022)។

យោងតាមលទ្ធផលនៃការចាប់ឆ្នោតបែងចែកពូល ដែលបានធ្វើឡើងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នេះ U-16 កម្ពុជា ស្ថិតនៅពូល B នេះជាមួយម៉ាឡេស៊ី, អូស្ត្រាលី និងមីយ៉ាន់ម៉ា។ ការប្រកួតគ្រោងនឹងធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី ហើយចាប់ផ្ដើមប្រកួតពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២។ ពូល A មានម្ចាស់ផ្ទះឥណ្ឌូនេស៊ី, វៀតណាម, សិង្ហបុរី និងហ្វីលីពីន។ ខណៈពូល B មានថៃ, ទីម័រខាងកើត, ឡាវ និងព្រុយណេ។

ដោយឡែក U-19 កម្ពុជា វិញ ស្ថិតនៅពូល C ជាមួយម៉ាឡេស៊ី, ឡាវ, ទីម័រខាងកើត និងសិង្ហបុរី។ ការប្រកួតគ្រោងនឹងធ្វើឡើងនៅឥណ្ឌូនេស៊ីដូចគ្នា ហើយចាប់ផ្ដើមប្រកួតពីថ្ងៃទី០២-១៥ ខែកក្កដា ឆ្នាំ២០២២។ ពូល A វិញមានម្ចាស់ផ្ទះឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា, វៀតណាម, ថៃ, ព្រុយណេ និងហ្វីលីពីន។
ចំពោះបាល់ទាត់នារីអាយុក្រោម ១៨ឆ្នាំ ក៏បានធ្វើការចាប់ឆ្នោតដូចគ្នា ដោយ U-18 នារីកម្ពុជា ស្ថិតនៅពូល A ជាមួយវៀតណាម, ថៃ, សិង្ហបុរី និងឥណ្ឌូនេស៊ី គ្រាដែលពូល B មានអូស្ត្រាលី, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី និងហ្វីលីពីន។ ការប្រកួតនឹងធ្វើពីថ្ងៃទី១៦-៣០ ខែកក្កដា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី ដូចគ្នាផងដែរ៕
អត្ថបទ ៖ មន្នីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


