កីឡា
កក្រើកឆាកយប់មិញ សនខាវ ជម្រះបញ្ជី ធន់ រិទ្ធី សន្លប់ធ្ងន់ទៀត (វីដេអូ)
កីឡាករថៃល្បីឈ្មោះមិនចាញ់តារាជួរមុខ សនខាវ សាយខាំណាន់លឺ បានសន្លប់ធ្ងន់ជាលើកទី២ក្រោមកណ្តាប់ដៃផ្តាច់ព្រលឹងរបស់ជើងខ្លាំងកម្ពុជាកំពុងឡើងកូដ ធន់ រិទ្ធី (ថៃ រិទ្ធី) នៅសង្វៀនបាយ័នកាលពីយប់មិញនេះ។
បន្ទាប់ពីសន្លប់យ៉ាងឆាប់រហ័សក្នុងជំនួបលើកទី១កាលពីដើមខែនេះ សនខាវ នៅមិនសុខដេកមិនស្រួលបានវិលត្រឡប់មកទឹកដីកម្ពុជាថ្មីដើម្បីសងសឹកនឹងជើងខ្លាំង ធន់ រិទ្ធី។ ជំនួបជម្រះបញ្ជីចាស់នេះធ្វើឡើងកាលពីវេលាម៉ោង៧:០០នាទីយប់ថ្ងៃសុក្រ ទី២៤ ខែមិថុនា នៅក្នុងកម្មវិធី«ការប្រកួតជើងឯក គូបូតា បច្ចេកវិទ្យាកសិកម្មថ្មី»នៅសង្វៀនបាយ័ន។

ការពិតនៅលើសង្វៀនបានធ្វើឲ្យកក្រើក និងទាក់ចិត្តអ្នកទស្សនាយ៉ាងខ្លាំង។ ការប្រកួតបានប្រព្រឹត្តទៅតែ៣ទឹកប៉ុណ្ណោះក៏បានបញ្ចប់។ នៅទឹកទី១ និងទឹកទី២ កីឡាករទាំងពីរបានស្ទាបស្ទង់គ្នាទៅវិញទៅមកដោយ សនខាវ ទាត់ម្តងម្កាល ខណៈ ធន់ រិទ្ធី ក៏បានចេញកណ្តាប់ដៃមួយៗដែរ ប៉ុន្តែស្ថិតក្នុងការប្រុងប្រយ័ត្នខ្លាំង។
នៅទឹកទី៣ ជើងខ្លាំងកម្ពុជា ធន់ រិទ្ធី បានចាប់ផ្តើមដើរចូលវ៉ៃតែម្តង ហើយក៏មិនមានការថយច្រើនទេពីជើងខ្លាំង សនខាវ ដូច្នេះការតទល់គ្នាបានបង្កើតជាសង្គ្រាមកណ្តាប់ដៃ កែង និងទាត់។ ថៃ រិទ្ធី បានចូលប្រើកណ្តាប់ដៃផ្ទួនៗ ខណៈ សនខាវ បានព្យាយាមទាត់។ នៅពេលនោះកណ្តាប់របស់កីឡាករកម្ពុជាចំគោលដៅល្អ និងបានវាយឲ្យកីឡាករថៃដួលលើកទី១ដោយត្រូវអាជ្ញាកណ្តាលរាប់៨ម្តង។
ក្រោយក្រោកពីដួលអាជ្ញាកណ្តាលរាប់៨ម្តង សនខាង បានតាំងស្មារតី និងប្តូរជាមួយ ធន់ រិទ្ធី។ យ៉ាងណា អ្នកលេងកណ្តាប់ដៃកម្ពុជាមិនបណ្តោយឱកាសឲ្យចោលឥតអំពើទេ រូបគេបានសម្រុកចូលវ៉ៃសន្ធាប់ ប៉ុន្តែត្រូវកែងរបស់ សនខាវ បែកឈាមជោកមុខនៅពេលជើងខ្លាំងថៃបានប្តូរ។ ទីបំផុត អ្នកលេងមួយថៃដួលជាលើកទី២ ត្រូវបានអាជ្ញាកណ្តាលរាប់៨ម្តងទៀត ហើយលើកទី៣ត្រូវបានអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតតែម្តង បន្ទាប់ពីត្រូវកណ្តាប់ដៃរបស់ ធន់ រិទ្ធី ច្រើន។
បរាជ័យលើកនេះអាចនិយាយបានថា សនខាវ ហាក់អស់ចិត្ត និងទទួលស្គាល់សមត្ថភាពរបស់ ធន់ រិទ្ធី។ ក្រោយពេលប្រកួតលើកទី២នេះ សមត្ថភាពបង្ហាញឲ្យឃើញថា សនខាវ មានចលនាយឹតទាំងការគេច និងការចេញអាវុធ ថ្វីបើរូបគេរឹងមាំ ខណៈ ធន់ រិទ្ធី លឿនជាង និងអាវុធធ្ងន់៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


