កីឡា
សម្តេចតេជោ ហ៊ុន សែន ស្នើក្រសួងអប់រំពិនិត្យពន្យារពេលវិស្សមកាលដើម្បីសិស្សនិស្សិតចូលរួមស៊ីហ្គេម២០២៣
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឲ្យក្រសួងអប់រំ យុវជន និងកីឡាពិនិត្យមើលលទ្ធភាពនៃវិស្សមកាលតូចដើម្បីផ្តល់ឲ្យឱកាសសិស្សានុសិស្ស និស្សិត អាចចូលរួមការងារស្ម័គ្រចិត្តក្នុងការរៀបចំប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនាខែឧសភា។

ការថ្លែងបែនេះនៅពេលដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពនៅក្នុងកិច្ចប្រជុំ ដើម្បីពិភាក្សាលើកិច្ចការនានា ត្រៀមឆ្ពោះទៅរកការប្រកួតអាស៊ានប៉ារ៉ាហ្គេម និងស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៣។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖«ខ្ញុំសូមស្នើក្រសួងអប់រំ យុវជន និងកីឡាពិនិត្យលទ្ធភាពវិស្សមកាលតូចក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ប្រពៃណីជាតិរហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ដើម្បីផ្តល់ឱកាសឲ្យសិស្ស និស្សិត ចូលរួមបម្រើការងារស្ម័គ្រចិត្ត និងចូលរួមអបអរសាទរដល់កីឡាករ កីឡាការិនីជាតិ និងអន្តរជាតិ»។

កិច្ចប្រជុំសហព័ន្ធកីឡាអាស៊ានទាំងពីរនេះមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២២៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


