Connect with us

កីឡា

​អស្ចារ្យ​ណាស់​ ប៉េតង់​កម្ពុជា​ឈ្នះ​​មេដាយ​​មាស​ពិភព​​លោក​​១​​ទៀត​​ហើយ

បានផុស

នៅ

កីឡាការិនី​​ជម្រើស​ជាតិ​កម្ពុជា អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា បង្កើត​មោទនភាព​ជាតិ​ទៀត​ បន្ទាប់​ពី​កីឡាការិនី​ទាំង​ពីរ​បាន​ប្រកួត​ឈ្នះ​ក្រុម​កីឡាការិនី​បារាំង​​​ក្នុង​​វគ្គ​ផ្តាច់​ព្រ័ត្រ​វិញ្ញាសា​វាយគូ​នារី​២​ទល់​២ ដោយ​លទ្ធផល ៧-៥ ​ដើម្បី​ទទួល​បាន​មេដាយ​មាស​កម្រិត​ពិភព​លោក​ក្នុង​ព្រឹត្តិការណ៍ World Games នៅ​សហរដ្ឋ​អាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​មេដាយ​មាស​កម្រិត​ពិភព​លោក​ទី​២​សម្រាប់​កម្ពុជា បន្ទាប់​ពី​កីឡាការិនី​ អ៊ុក ស្រីមុំ បាន​ឈ្នះ​កាល​ពី​ម្សិល​មិញ​លើ​វិញ្ញាសា​វាយទោល​យក​ពិន្ទុ។ នេះ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍ គួរ​ឲ្យ​សរសើរ​ និង​មោទនភាព​ណាស់​សម្រាប់​ប៊ូល និង​​ប៉េតង់​កម្ពុជា​ដែល​​បាន​បញ្ជូន​កីឡាការិនី​២​រូប​ប៉ុណ្ណោះ​ទៅប្រកួត​ក្នុង​កីឡាពិភព​លោក​នេះ ហើយ​លេង​តែ​២​វិញ្ញាសា​គឺ​ឈ្នះ​មេដាយ​មាស​ទាំង​ពីរ​វិញ្ញាសា​តែ​ម្តង៕

អ៊ុក ស្រីមុំ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម