កីឡា
ក្លិប២នៅអ៊ុយក្រែនដកខ្លួនចេញពីលីគកំពូល ក្រោយការខូចខាតហេដ្ឋារចនាសម្ព័ន្ធប្រកួត ដោយសារការឈ្លានពានរបស់រុស្ស៊ី
រដូវកាលថ្មីនៃបាល់ទាត់ក្របខណ្ឌលីគកំពូលអ៊ុយក្រែន (Ukrainian Premier League) គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែសីហា បើទោះបីជារដ្ឋមន្ត្រីកីឡា លោក Vadym Huttsait បានព្រមានថា កីឡាករ និងមន្ត្រីដឹកនាំការប្រកួត ត្រូវតែប្រុងប្រយ័ត្នក្នុងករណីមានការវាយឆ្មក់តាមផ្លូវអាកាសអំឡុងពេលប្រកួត ខណៈក្លិប២ បានប្រកាសដកខ្លួនចេញពីលីគកំពូល ក្រោយការខូចខាតហេដ្ឋារចនាសម្ព័ន្ធ។

យុទ្ធនាការលីគរដូវកាល ២០២១-២០២២ ត្រូវបានបញ្ចប់ក្នុងខែមេសា ដោយមិនអាចបន្តការប្រកួតរបស់ខ្លួនបានទេ ដោយសារការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងខែកុម្ភៈ។ បន្ទាប់ពីកិច្ចពិភាក្សារវាងប្រធានសមាគមកីឡាបាល់ទាត់អ៊ុយក្រែន លោក Andriy Pavelko និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy វាត្រូវបានលាតត្រដាងកាលពីខែមុន អំពីផែនការសម្រាប់ការវិលត្រឡប់មកវិញនៃបាល់ទាត់ក្នុងស្រុកនៅក្នុងខែសីហា។
រដ្ឋមន្ត្រីកីឡា លោក Vadym Huttsait បានសរសេរនៅលើ Facebook ថារដូវកាលឆ្នាំ២០២២-២០២៣ នឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែសីហា ស្របពេលនឹងទិវាបុណ្យជាតិរបស់ប្រទេសអ៊ុយក្រែន។
ការប្រកួតត្រូវធ្វើឡើងដោយគ្មានអ្នកទស្សនា ហើយដោយមានការអនុញ្ញាតពីរដ្ឋបាលយោធាក្នុងតំបន់ និងដោយមានវិធានការសន្តិសុខជាបន្តបន្ទាប់។ ទាំងនេះរាប់បញ្ចូលទាំងកន្លែងស្នាក់នៅដែលមានទីតាំងនៅជិតកីឡដ្ឋាន និងត្រូវប្រើដោយកីឡាករ គ្រូបង្វឹក មន្ត្រី និងកន្លែងផ្សេងទៀតដែលត្រូវបានអនុញ្ញាតឱ្យចូលរួមការប្រកួត ប្រសិនបើការវាយឆ្មក់តាមផ្លូវអាកាសរំខានដល់ការប្រកួត។
កម្មវិធីប្រកួតត្រូវបានរៀបចំឡើងក្នុងប្រទេសអ៊ុយក្រែន បើទោះបីជា ក្លិប FC Desna Chernihiv និងក្លិប FC Mariupol មិនអាចប្រកួតប្រជែងក្នុងរដូវកាលខាងមុខ ដោយសារការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងស្ថានភាពយោធានៅក្នុងទីក្រុងរៀងៗខ្លួនក៏ដោយ។ យ៉ាងណាមិញ ក្រុមទាំងពីរនៅតែមានកៅអីរបស់ពួកគេនៅក្នុងក្របខ័ណ្ឌលីគកំពូលអ៊ុយក្រែន នៅពេលដែលពួកគេអាចត្រលប់មកវិញ។
ដោយឡែក ក្លិប Shakhtar Donetsk ដែលបានដឹកនាំមុខកំពូលតារាង Ukrainian Premier League មុនពេលដែលវាត្រូវបានបញ្ចប់មុនកាលបរិច្ឆេទពីរដូវកាលមុនដោយសារសារការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ត្រូវបានចូលលេង UEFA Champions League វគ្គចែកពូល។ ខណៈក្លិប Dynamo Kyiv គ្រោងនឹងប្រកួតជាមួយក្រុមទួរគី Fenerbahçe ក្នុងវគ្គជម្រុះពីរជើងសិន ដោយ Dynamo Kyiv នឹងយកទីក្រុង Łódź ប្រទេសប៉ូឡូញ ធ្វើជាទឹកដីរបស់ខ្លួន។

គួរដឹងដែរថា អង្គការសហប្រជាជាតិបានរាយការណ៍ចុងក្រោយកាលពីថ្ងៃទី០៤ ខែកក្កដាថា យ៉ាងហោចណាស់ជនស៊ីវិល ៤,៨៨៩នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនូវអ្វីដែលទីក្រុងម៉ូស្គូ ពិពណ៌នាថាជា “ប្រតិបត្តិការយោធាពិសេស” ទោះបីជាវាត្រូវបានគេព្រួយបារម្ភថាតួលេខពិតប្រាកដគឺខ្ពស់ឆ្ងាយជាងនេះក៏ដោយ ស្របពេលដែលមនុស្សជាង ៨.៧លាននាក់ក៏ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីប្រទេសផងដែរ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


