Connect with us

កីឡា

កម្ពុជា​​ជាប់​​ស្វ័យ​​ប្រវត្តិ​​​ជើងឯក​ AFF Cup​ 2022​ ​ដែល​​​នឹង​​ចាប់​​ឆ្នោត​​​ចុង​​ខែ​​នេះ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​ស្ថិត​ក្នុង​ចំណោម​ជម្រើស​ជាតិ​ទាំង​៩​ដែល​ជាប់​ដោយ​ស្វ័យ​ប្រវត្តិ​ក្នុង​វគ្គ​ចែក​ពូល​ពាន​រង្វាន់ AFF Cup ខណៈ​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​ព្រុយណេ និង​ទី​ម័រ​ខាង​កើត ត្រូវ​ប្រកួត​ជម្រុះ​ស្វែង​រក​មួយ​ក្រុម​ឡើង​ទៅ​វគ្គ​ចែក​ពូល​ដើម្បី​បង្គ្រប់​១០​ក្រុម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាន​រង្វាន់​បាល់​ទាត់​​លំដាប់​ទី​១​នៅ​តំបន់​អាស៊ាន AFF Mitsubishi Electric Cup ប្រចាំ​ឆ្នាំ​២០២២​នឹង​ធ្វើ​ការ​ចាប់​ឆ្នោត​ជា​ផ្លូវ​ការ​​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​៣០​ ខែ​សីហា​ ខាង​មុខ​នេះ​នៅ​ទី​ក្រុង​បាំងកក ប្រទេស​ថៃ។

កាល​ពី​មុន​ពាន​រង្វាន់​នេះ​មាន​ឈ្មោះ​ AFF Suzuki Cup ប៉ុន្តែ​ដល់​ឆ្នាំ​២០២២​នេះ​ទទួល​បាន​ម្ចាស់​ឧបត្ថម្ភ​ថ្មី​ក៏​ដាក់​ឈ្មោះ​តាម​ម្ចាស់​ឧបត្ថម្ភ។ សម្រាប់​ឆ្នាំ​២០២២​​គឺ​ជា​លើក​ទី​១៤​នៃ​ពាន​រង្វាន់​លំដាប់​ទី១​ប្រចាំ​តំបន់​អាស៊ាន​។ ក្រុម​​ចំនួន​១០​ត្រូវ​ប្រកួត​ក្នុង​វគ្គ​ចែក​ពូល​តាម​រូបមន្ត​​ប្រកួត​ក្នុង​ដី​ និង​ក្រៅ​ដី។

ការ​ចាប់​ឆ្នោត​នឹង​ត្រូវ​បែង​ចែក​ជា​ពីរ​ពូល​ ក្នុង​មួយ​​ពូល​មាន​៥​ក្រុម​ដែល​​ក្រុម​នីមួយ​ៗ​ត្រូវ​ប៉ះ​គ្នា​ពីរ​ដង​ពោល​គឺ​ក្នុង​ដី និង​ក្រៅ។ ក្រុម​​មាន​ពិន្ទុ​ខ្ពស់ជាង​គេ​​​​គឺ​លេខ​១ និង​លេខ​២​នៃ​ពូល​នីមួយ​ៗ​​នឹង​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​ផ្តាច់​ព្រ័ត្រ​ដែល​ប្រកួត​ក្នុង​ដី និង​ក្រៅ​ដី​ទៀត។

ក្រុម​៩​ដែល​ជាប់​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​វគ្គ​ចែក​ពូល​គឺ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ​ថៃ និង​វៀតណាម។ ចំណែក​ក្រុម​ព្រុយណេ និង​ទី​ម័រ​ខាង​កើត ត្រូវ​ប្រកួត​ជម្រុះ​ស្វែង​រក​មួយ​ក្រុម​ឡើង​ទៅ​វគ្គ​ចែក​ពូល៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម