កីឡា
កីឡាករព្រះខ័នរាជស្វាយរៀង៣នាក់ជាប់ U23 និង៥នាក់ជាប់ជម្រើសជាតិក្រុមធំ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញបញ្ជីឈ្មោះកីឡាករជម្រើសជាតិបឋមគឺ យុវជនក្រោមអាយុ២៣ឆ្នាំ (U23) ចំនួន៣៥រូប និងជម្រើសជាតិក្រុមធំចំនួន៤០រូបសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនាពេលខាងមុខ។
សម្រាប់សមាជិក៣៥រូបនៃក្រុមយុវជនជម្រើសជាតិអាយុក្រោម២៣ឆ្នាំត្រូវបានជ្រើសរើសចេញពីក្លឹប និងក្រុម១៣ផ្សេងគ្នា។ ក្នុងចំណោមនោះមានកីឡាករ៣រូបត្រូវបានជ្រើសរើសចេញពីក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងគឺកីឡាករ អ៊ាន ពិសី, នី សុខរី និង មិន រតនៈ។

ចំណែកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្រុមធំដែលមាន៤០រូបត្រូវបានជ្រើសរើសចេញពីក្លឹប និងក្រុម១០ផ្សេងគ្នាទាំងក្នុង និងក្រៅប្រទេស។ ក្នុងចំណោម៤០រូបនោះ មាន៥រូបត្រូវបានជ្រើសរើសចេញពីក្លឹបព្រះខ័នរាជស្វាយរៀងគឺ សឿយ វិសាល, សារ៉េត គ្រីយ៉ា, គីម សុខយុទ្ធ, ឡុង ភារ៉ាត់ និង អោម ឧត្តម។
សូមបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទាំងក្រុមធំ និងយុវជន U23 នឹងមានការប្រកួតមិត្តភាពអន្តរជាតិគឺក្រុមធំត្រូវប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិបង់ក្លាដែស នៅថ្ងៃទី២២ ខែកញ្ញានេះ ខណៈ ក្រុម U23 ត្រូវប្រកួតជាមួយក្រុមខ្លាំងអាស៊ីគឺ U23 ជប៉ុន នៅថ្ងៃទី២០ ខែកញ្ញានេះដែរ។

ការប្រកួតមិត្តភាពអន្តរជាតិនេះគឺសម្រាប់ក្រុម U23 កម្ពុជាត្រៀមខ្លួនឲ្យបានល្អប្រសើរទាំងបច្ចេកទេស កម្លាំងស៊ុហ្វ និងបទពិសោធសម្រាប់កីឡាស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ជាមួយគ្នានេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្រុមធំត្រូវប្រកួតជើងឯក AFF Cup ដែលនឹងចាប់ផ្តើមចុងឆ្នាំ២០២២នេះ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


