កីឡា
ក្តីស្រមៃធំបំផុត របស់ ចន្ថា ចន្ទាកា កំពុងលេចចេញជារូបរាង
កាលពីថ្ងៃទី២២ ខែសីហា កន្លងទៅថ្មីៗនេះ ចន្ថា ចន្ទាកា ម្ចាស់អាវលេខ៧ប្រចាំក្លឹបអគ្គិសនីកម្ពុជាបានប្រាប់«កម្ពុជាថ្មី»ថា ៖«ក្តីស្រមៃធំបំផុតរបស់ខ្ញុំគឺលេងឲ្យក្រុមជម្រើសជាតិកម្ពុជា។ បើខ្ញុំទទួលបានឱកាសបានលេងឲ្យជម្រើសជាតិ ខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ហើយខ្ញុំនឹងខំប្រឹងហ្វឹកហាត់ដើម្បីបាល់ទាត់ជាតិយើង»។

ទីបំផុតក្តីស្រមៃដ៏ធំរបស់ខ្លួនបានលេចចេញជារូបរាងបណ្តើរៗហើយនៅពេលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញបញ្ជីឈ្មោះបឋមកីឡាករ៤០រូប ក្នុងនោះក៏មានកីឡាករ ចន្ថា ចន្ទាកា ផងដែរសម្រាប់ធ្វើតេស្តជម្រុះត្រៀមខ្លួនប្រកួតមិត្តភាពអន្តរជាតិជាមួយជម្រើសជាតិបង់ក្លាដែស នាថ្ងៃទី២២ ខែសីហា ខាងមុខ។
អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ទៀតនោះ ការជាប់ក្នុងបញ្ជីឈ្មោះបឋមនាព្រឹកថ្ងៃទី១ ខែកញ្ញា នេះ បន្ទាប់ពីរូបគេបានរួមចំណែកដ៏សំខាន់ក្នុងការជួយក្លឹបអគ្គិសនីកម្ពុជាយកឈ្នះព្រះខ័នរាជស្វាយរៀង ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិលើកទី១៦ កាលពីល្ងាចថ្ងៃទី៣១ ខែកញ្ញា។ ជាមួយគ្នានេះ រូបគេក៏ជាសមាជិកសំខាន់មួយរូបជួយឲ្យអគ្គិសនីកម្ពុជាឈរលើកំពូលតារាងលីគទី២។

បើក្រឡេកមើលប្រវត្តិនៃការតស៊ូក្នុងអាជីពបាល់ទាត់ ចន្ថា ចន្ទាកា បានកើតចេញពីការលេងបាល់ទាត់ដោយក្តីស្រឡាញ់ និងលេងឲ្យក្រុមហ្វូតសាលប៉ុណ្ណោះមុនពេលបោះជំហានចូលក្លឹបអាជីព។
ចន្ថា ចន្ទាកា បានរៀបរាប់ថា តាំងពីក្មេងតូចមក រូបគេតែងតែលេងបាល់ទាត់តាមដងផ្លូវ និងដើរលេងបាល់ទាត់ជាមួយមិត្តភក្តិតាមភូមិឃុំស្ទើររាល់ថ្ងៃ បើទោះជាថ្ងៃរៀនក៏រូបគេចោលសាលាទៅលេងបាល់ទាត់ដែរ។ មុនពេលទទួលបានឱកាសលេងនៅក្លឹបលក្ខណៈអាជីពអគ្គិសនីកម្ពុជាដើមឆ្នាំ២០២០ រូបគេបានលេងឲ្យក្រុមហ្វូតសាលជាច្រើនដូចជា Down Town, ឱម៉ាល់, មហាកាម្យូរ៉ាជាដើម។ រូបគេក៏ធ្លាប់ជាប់ក្នុងក្រុមហ្វូតសាលជម្រើសកម្ពុជាទៅប្រកួតនៅប្រទេសឥណ្ឌូនេស៊ី។
«ថ្ងៃមួយ ប្រហែលជាឆ្នាំ២០១១ ខ្ញុំបានទៅមើលបងៗប្រកួតក្នុងលីគ។ ពេលនោះធ្វើឲ្យខ្ញុំមានក្តីស្រមៃចង់លេងកម្រិតអាជីព។ ខ្ញុំក៏កាន់តែខំប្រឹងលេងបាល់ទាត់ខ្លាំងឡើង ប៉ុន្តែខ្ញុំពិបាកក្នុងការហ្វឹកហាត់ណាស់ ព្រោះអ្នកផ្ទះខ្ញុំទាំងម៉ាក់ ទាំងបងស្រី អត់ឲ្យខ្ញុំលេងបាល់ទេ។ ពួកគាត់ខ្លាចខ្ញុំមានរបួសបាក់ដៃបាក់ជើងអីជាដើម ពិសេសពួកគាត់ឲ្យខំប្រឹងរៀនសូត្រ»។ ចន្ទាកាបានប្រាប់។
ខ្សែប្រយុទ្ធអគ្គិសនីកម្ពុជារូបបនេះបន្តថា ៖«ប៉ុន្តែពេលខ្លះ ខ្ញុំអត់ទៅរៀន តែទៅលេងបាល់។ មិនមែនពេលខ្លះស្ទើរតែរាល់ថ្ងៃ។ អាយុប្រហែលជា១៤ឆ្នាំ ខ្ញុំបានចូលហ្វឹកហាត់ជាមួយយុវជនព្រះខ័នរាជស្វាយរៀង។ ខ្ញុំបានដើរចម្ងាយប្រហែល៦ទៅ៧គីឡូពីផ្ទះទៅហាត់។ រឿងដែលខ្ញុំចាំអត់ភ្លេចគឺ ពេលចេញពីរៀន ខ្ញុំលួចទៅលេងបាល់ តែម៉ាក់ដឹង គាត់បានទៅស្តីឲ្យ រករឿងដល់កន្លែងលេង។ ពេលខ្លះ ខ្ញុំអត់ហ៊ានយកខោវ ស្បែកជើងទៅផ្ទះទេគឺយកទៅផ្ញើជាមួយមិត្តភក្តិ»។

ចន្ថា ចន្ទាកា ធ្លាប់បានហ្វឹកហាត់ជាមួយយុវជនព្រះខ័នរាជស្វាយរៀងប្រហែលជាកន្លះឆ្នាំ ប៉ុន្តែដោយសារចំឆ្នាំដែលរូបគេត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងត្រូវបានក្រុមគ្រួសារបង្ខំផងនោះ រូបគេបានឈប់ពីបាល់ទាត់ប្រហែលជាកន្លះឆ្នាំដើម្បីប្រឹងសិក្សាសម្រាប់ប្រឡង។
បន្ទាប់ពីបាលចូលរួមជាមួយក្លឹបអគ្គិសនីកម្ពុជា កីឡាករដែលមានដើមកំណើតនៅក្រុងភ្នំពេញ ចន្ថា ចន្ទាកា ទទួលបានឱកាសបង្ហាញខ្លួនលើទីលានជាញឹកញាប់ទាំងក្នុងការប្រកួតលីគ និងពានសម្តេចតេជោ ហ៊ុន សែន៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ