កីឡា
ជុំចុងក្រោយ ពេជ្រ សម្បត្តិ ប៉ះដៃគូស្រួលបន្តិច តែ ជ័រ ពៅ ត្រូវធ្វើការធ្ងន់
ការប្រកួតខ្សែក្រវាត់ភេសជ្ជៈខារ៉ាបាវ នៅសង្វៀនបាយ័នស្ទឹងមានជ័យ ឈានដល់វគ្គសន្សំពិន្ទុជុំចុងក្រោយហើយដើម្បីរកឲ្យឃើញបេក្ខភាពគុនខ្មែរ២រូប និងអ្នកលេងឆ្លងដែនថៃ២រូបឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ថ្ងៃអាទិត្យ ទី៤ ខែកញ្ញានេះ ពេជ្រ សម្បត្តិ ត្រូវប្រកួតបញ្ចប់វគ្គសន្សំពិន្ទុជុំចុងក្រោយជាមួយកីឡាករថៃ ផេតម៉េតម៉ៃ ហើយ ជ័រ ពៅ ត្រូវធ្វើការធ្ងន់មែនទែននៅពេលរូបគេត្រូវជួបជើងខ្លាំងចាស់វស្សា ទួនប៉េ។

ឆ្លងកាត់ការប្រកួត៣លើកកន្លងមក ពេជ្រ សម្បត្តិ ទទួលបាន៧ពិន្ទុ នៅពូលខ្មែរ A បន្ទាប់ពីបើកឆាកបានប្រកួតចាញ់ពិន្ទុ ទួនប៉េ ប៉ុន្តែប្រកួតលើកទី១ រ៉ាថែ និងលើកទី២ឈ្នះ ផាត់ថាណា។
ចំណែក កីឡាករថៃ ផេតម៉េតម៉ៃ បានធ្លាក់ទៅ ហើយបន្ទាប់ពី៣ប្រកួតកន្លងទៅចាញ់ទាំងអស់។ រូបគេបានចាញ់ ធន់ ផានិត, ចាញ់ ជ័រ ពៅ និងចាញ់ ផាន ផាន់ណាត់ ហើយមានតែ៣ពិន្ទុប៉ុណ្ណោះ។
ចំពោះអ្នកលេងគុនខ្មែរ ជ័រ ពៅ មានសង្ឃឹមតិចតួចណាស់ក្នុងការឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពី៣ប្រកួតកន្លងទៅ ឈ្នះ១ និងចាញ់២ ដោយមាន៥ពិន្ទុ។ ប្រកួតលើកទី១ រូបគេ ឈ្នះផេតម៉េតម៉ៃ ប៉ុន្តែចាញ់ ផាត់ថាណា និងចាញ់ រ៉ាថែ ហើយចុងក្រោយត្រូវជួប ទួនប៉េ គឺពិបាកខ្លាំង។

ទូនប៉េ មាន៧ពិន្ទុ ដូច្នេះប្រសិនបើឈ្នះ ជ័រ ពៅ គឺឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។ បើកឆាក ទួនប៉េ បានឈ្នះ ពេជ្រ សម្បត្តិ និងប្រកួតទី២ឈ្នះ ផាន់ ផាន់ណាត់ ប៉ុន្តែប្រកួតលើកទី៣ ចាញ់ ធន់ ផានិត។
សូមបញ្ជាក់ថា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ លេខ១ និងលេខ២ នៃពូលនីមួយៗត្រូវប៉ះគ្នា។ ដូច្នេះមានន័យថា ខ្មែរប៉ះខ្មែរ ហើយថៃប៉ះថៃនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នៅវគ្គផ្តាច់ព្រ័ត្រទើបថៃប៉ះខ្មែរ។
លោក នាង ស៊ីវុត្ថា ប្រធានគ្រប់គ្រងកម្មវិធីប្រដាល់បាយ័នបានពន្យល់ថា ការប្រើលក្ខន្តិកៈបែបនេះដើម្បីឲ្យកីឡាករម្នាក់ៗប្រកួតអស់ពីសមត្ថភាព។ កន្លងមកធ្លាប់ប្រើរូបមន្តខ្វែងគឺលេខ១ក្នុងពូល A ទៅប៉ះលេខ២ក្នុងពូល B ហើយលេខ១ ក្នុងពូល B ទៅប៉ះលេខ២ក្នុងពូល A។ ធ្វើបែបនេះ ជូនកាលកីឡាករថៃឡើងវគ្គផ្តាច់ព្រ័ត្រទាំងពីរ ឬជូនកាលកីឡាករខ្មែរឡើងទៅវគ្គផ្តាច់ព្រ័ត្រទាំងពីររូប ដូច្នេះវគ្គផ្តាច់ព្រ័ត្រ ជូនកីឡាករប៉ះមិត្តរួមជាតិឯង ដូចជាកីឡាករថៃប៉ះថៃជាដើម ពួកគាត់ហាក់វ៉ៃមិនអស់សមត្ថភាព។
ផ្អែកតាមពិន្ទុបណ្តោះអាសន្នគិតត្រឹមជុំទី៣ ពេជ្រ សម្បត្តិ និង ធន់ ផានិត មាន៧ពិន្ទុស្មើគ្នា ហើយមានភាគរយខ្ពស់ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយជើងខ្លាំងទាំងពីរនឹងប៉ះគ្នា ប្រសិនបើបានឡើងមែន។ ចំណែកនៅពូលថៃ កីឡាករថៃ៣នាក់មាន៧ពិន្ទុស្មើគ្នា ដូច្នេះពិតជាតឹងតែងខ្លាំងក្នុងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ការប្រកួតបញ្ចប់វគ្គសន្សំពិន្ទុជុំទី៤ថ្ងៃអាទិត្យ ទី៤ ខែកញ្ញា
- ជ័រ ពៅ Vs ទួនប៉េ
- ពេជ្រ សម្បត្តិ Vs ផេតម៉េតម៉ៃ
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


