កីឡា
ពេជ្រ សម្បត្តិ និង ទួនប៉េ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រខ្សែក្រវាត់ខារ៉ាបាវ
អ្នកប្រដាល់គុនខ្មែរ ពេជ្រ សម្បត្តិ និងអ្នកលេងឆ្លងដែន ទួនប៉េ ស៊ីតសាមផាយ៉ាក បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមុនគេ បន្ទាប់ពីទទួលបានជ័យជម្នះរៀងៗខ្លួនក្នុងការប្រកួតវគ្គសន្សំពិន្ទុ ជុំចុងក្រោយខ្សែក្រវាត់ខារ៉ាបាវ កាលពីយប់ថ្ងៃអាទិត្យ ទី៤ ខែកញ្ញានេះ។

ខ្លាចាស់កំពូលល្បិច ទួនប៉េ បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីបានយកឈ្នះអ្នកលេងគុនខ្មែរ ជ័រ ពៅ ដោយពិន្ទុតាមរយៈការតស៊ូគ្នា៥ទឹកពេញ។ មុនទទួលបានជ័យជម្នះ កីឡាករថៃរូបនេះត្រូវបានម្ចាស់ស្រុកវាយឲ្យបែកមុខហូរឈាម និងត្រូវជង្គង់ច្រើន ប៉ុន្តែភាពធន់របស់គេបានផ្តល់ផលល្អសម្រាប់ការប្រកួតពីរទឹកចុងក្រោយ។
ក្រោយប្រឹងប្រែងខ្លាំង៣ទឹកដំបូង ជ័រ ពៅ បានស្រុតកម្លាំងស៊ុហ្វយ៉ាងខ្លាំង ដោយសារត្រូវកណ្តាប់ដៃរបស់ទួនប៉េ ទាំងក្បាលពោះ និងមុខ ហើយចូលទឹកទី៤ត្រូវបានកីឡាករថៃវ៉ៃឲ្យអាជ្ញាកណ្តាលរាប់៨ម្តងចុងទឹកទី៤។ ចូលទឹកទី៥ កីឡាករទាំងពីរមិនសូវសម្រុកវ៉ៃគ្នាខ្លាំងទេ ដោយសារ ជ័រ ពៅ ខ្សោយកម្លាំងមិនចង់វ៉ៃសម្រុក ខណៈ ទួនប៉េ មានប្រៀបសង្ឃឹមឈ្នះ ដូច្នេះរូបគេមិនចូលវ៉ៃទៀតទេ។
ចំណែកអ្នកប្រដាល់ថៃ ផេតម៉េតម៉ៃ ស៊ីតណងឡេក បានចាញ់សន្លប់លើកដំបូងក្នុងចំណោមការប្រកួតវិលជុំសន្សំពិន្ទុទាំង៤លើក។ បើទោះជារូបគេចាញ់ពិន្ទុ៣លើកជាប់គ្នា និងអស់ឱកាសឡើងទៅវគ្គបន្ទាប់ហើយ ប៉ុន្តែរូបគេចូលវ៉ៃ ប្តូរអាវុធដោយអត់ញញើតនឹងកណ្តាប់ដៃ ពេជ្រ សម្បត្តិ ឡើយ។

ការប្តូរគ្នាតាមរយៈកណ្តាប់ដៃ និងទាត់ដែលមានត្រូវគោលដៅទៅវិញទៅ កីឡាករទាំងពីរមិនដកថយឡើយ ប៉ុន្តែតតាំងគ្នាគួរឲ្យចាប់អារម្មណ៍។ យ៉ាងណា នៅទឹកទី២ ពេជ្រ សម្បត្តិ បានវាយកែងពេញលើមុខរបស់ ផេតម៉េតម៉ៃ បណ្តាលដួលសន្លប់ អាជ្ញាកណ្តាលបញ្ឈប់ការប្រកួតតែម្តង។
ដូច្នេះម្ចាស់ផ្ទះ ពេជ្រ សម្បត្តិ និងអ្នកលេងឆ្លងដែន ទួនប៉េ ស៊ីតសាមផាយ៉ាក បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ខណៈ២រូបទៀតត្រូវប្រកួតបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូល ថ្ងៃអាទិត្យ ទី១១ ខែកញ្ញាខាងមុខនេះ រវាង កីឡាករគុន ផាន់ ផាន់ណាត់ ជាមួយ ផាត់ថាណា ខណៈ ធន់ ផានិត ជួប រ៉ាថែ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


