កីឡា
នឹកស្មានមិនដល់! គង់ សំបូរ ត្រូវ យុគផេត ទាត់តែបន្តិចដេកទឹកទី១
អ្នកលេងរន្ទះជើង គង់ សំបូរ ត្រូវបានកីឡាករថៃ យុគផេត ផេតកាសាម ទាត់ឲ្យខូចជើងដើរលែងរួចដើមទឹកទី១ក្នុងការប្រកួតជើងឯក គូបូតា បច្ចេកវិទ្យាកសិកម្មថ្មី កាលពីល្ងាចថ្ងៃសុក្រម្សិលមិញនៅសង្វៀនបាយ័ន។
ការពិតលើសង្វៀនបានដំណើរការប្រហែលជា១នាទីក្នុងទឹកទី១ កីឡាករថៃ យុគផេត ទាត់ចុងជើងតិចៗប្រៀបដូចជាការទាត់ដើម្បីស្ទាបស្ទង់ប៉ុណ្ណោះទៅលើជើងក្រោមរបស់ គង់ សំបូរ ប៉ុន្តែបែរជាអ្នកលេងគុនខ្មែរឈឺជើង ដួលក្រោកលែងរួចតែម្តង។
តាមរយៈលទ្ធផលនេះ អ្នកគាំទ្របានសម្តែងការហួសចិត្ត និងមិននឹកស្មានដល់ថា គង់ សំបូរ ខូចជើងនៅដើមទឹកទី១យ៉ាងលឿនបែបនេះសោះ។ អ្នកលេងគុនខ្មែររូបនេះជាអ្នកពូកែទាត់ក្រោម និងឡើងជើងខ្លាំងមួយរយៈពេលចុងក្រោយ។ អ្នកគាំទ្របានបង្ហាញចំណាប់អារម្មណ៍ផ្សេងៗគ្នាទៅលើ គង់ សំបូរ សូម្បីតែអ្នកគ្រប់គ្រងកម្មវិធីប្រដាល់របស់សង្វៀនបាយ័នក៏បានលើកឡើងពីបញ្ហានេះដែរ។
រាត្រីជាមួយគ្នានេះ អ្នកលេងគុនខ្មែរ អ៊ូច ធារិទ្ធ បានប្រើកែងផ្តួលកីឡាករថៃ ឃីងផូដាំ លៀងប្រាសឺត ឲ្យបែកឈាម និងសន្លប់ក្នុងទឹកទី២៕


















អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


