កីឡា
គ្រូ U23 ជប៉ុននិយាយពីក្រុមរបស់លោកជ្រើសរើសពីសាកលវិទ្យាល័យ
ទាំងគ្រូបង្វឹក និងក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនអាយុក្រោម២៣ឆ្នាំពិតជាចង់ឈ្នះក្នុងការប្រកួតប្រកួតមិត្តភាពអន្តរជាតិជាមួយជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ វេលាម៉ោង៧យប់ ថ្ងៃទី២០ ខែកញ្ញា ស្អែកនេះនៅពហុកីឡដ្ឋានជាតិមរតកតេជោ ផ្សាយផ្ទាល់ដោយទូរទស្សន៍បាយ័ន និង BTV News។
លោក Lee Wooyoung គ្រូបង្គោល U23 ជប៉ុនបាននិយាយក្នុងសន្និសីទសារព័ត៌មានព្រឹកថ្ងៃទី១៩ ខែកញ្ញានេះថា ៖«នេះជាការប្រកួតមួយដែលខ្ញុំរង់ចាំដូចជាការប្រកួតអន្តរជាតិផ្សេងៗទៀតដែរ។ ការប្រកួតនៅថ្ងៃស្អែកនឹងប្រឹងឲ្យអស់ពីសមត្ថភាព។ សម្រាប់ការប្រកួតនេះ ក្រុមរបស់ខ្ញុំប្រមូលផ្តុំកីឡាករមកពីសាកលវិទ្យាល័យនានា ហើយជាការប្រកួតចុងក្រោយក្នុងឆ្នាំនេះ។ អីចឹងខ្ញុំសង្ឃឹមទទួលបានលទ្ធផលល្អ»។

លោកបានឲ្យដឹងថា ក្រុមកីឡាករលោកមានអាយុចាប់ពី១៨ឆ្នាំដល់២២ឆ្នាំដែលភាគច្រើនមកពីសាកលវិទ្យាល័យនានា ប៉ុន្តែពួកគាត់មានការហ្វឹកហាត់ត្រឹមត្រូវតាមកម្រិតស្តង់ដា និងមានឈ្មោះនៅតាមក្លឹបអាជីពមួយចំនួនហើយ។ នៅឆ្នាំក្រោយនេះ ពួកគាត់មួយចំនួននឹងលេងនៅក្លឹបអាជីពក្នុងក្របខណ្ឌលីគកំពូល និងលីគទី២ បន្ទាប់ពីពួកគាត់ចប់ការសិក្សានៅសាកលវិទ្យាល័យ។
«ការប្រកួតនេះគឺជាការប្រកួតដែលពួកខ្ញុំចង់ឈ្នះមែនទែន បើទោះជាកីឡាករយើងមកពីសាកលវិទ្យាល័យក៏ដោយ»។ លោក Lee Wooyoung បានសង្កត់ធ្ងន់។
តាមការផ្សាយរបស់សារព័ត៌មានប៉ុន Gekisaka កាលពីថ្ងៃទី១២ ខែកញ្ញាកន្លងទៅនេះបង្ហាញថា U23 ជប៉ុនដែលត្រៀមប្រកួតជាមួយនឹង U23 កម្ពុជាមិនមែនជាក្រុមជម្រើសជាតិ U23 ជប៉ុនសុទ្ធនោះទេ។ ពួកគេជាកីឡាករដែលជានិស្សិតសាកលវិទ្យាល័យ។
បើមើលសមាសភាពផ្នែកបម្រើ និងប្រយុទ្ធ ពួកគេសុទ្ធតែមានឈ្មោះនៅក្លឹបអាជីពធំៗរបស់លីគកំពូលជប៉ុន ដូច្នេះការប្រកួតរបស់ U23 កម្ពុជាស្អែកនេះមិនមែនជាការងាយស្រួល និងពិតជាត្រូវធ្វើការធ្ងន់។

កីឡាករដែលមានឈ្មោះក្នុងក្លឹបអាជីពនៃលីគកំពូលជប៉ុនមួយចំនួនមានដូចជា Izumi Tooya ជានិស្សិតឆ្នាំទី៤ របស់ក្លឹប Vissel Kobe, Terayama Tsubasa ជានិស្សិតឆ្នាំទី៤ របស់ក្លឹប FC Tokyo, Saito Sena ជានិស្សិតឆ្នាំទី៤ របស់ក្លឹប Shimizu Spulse, Kumasawa Kazuki ជានិស្សិតឆ្នាំទី៤ របស់ក្លឹប Kashiwa Reysol, Mazui Ken ជានិស្សិតឆ្នាំទី៣ របស់ក្លឹប Nagoya, Uemura Heroto ជានិស្សិតឆ្នាំទី៤ របស់ក្លឹប Jubilo Iwata ហើយខ្សែប្រយុទ្ធ Yamada Shin ជានិស្សិតឆ្នាំទី៤ របស់ក្លឹប Kawasaki Frontale និង Ochiai Riku ជានិស្សិតឆ្នាំទី៤ របស់ក្លឹប Kashiwa Reysol៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


