កីឡា
ទីបំផុត ! Greenwood ត្រូវបានចាប់ខ្លួនម្ដងទៀត ពីបទបំពានលក្ខខណ្ឌនៅក្រៅឃុំ
កីឡាកររបស់ក្លិបបិសាចក្រហម Mason Greenwood ទីបំផុតត្រូវប៉ូលិសចាប់ខ្លួនម្ដងទៀត ពីបទបំពានលើលក្ខខណ្ឌដែលត្រូវបានដាក់ឲ្យនៅក្រៅឃុំ។

យុវជនរបស់ក្លិប Manchester United រូបនេះ ត្រូវក្លិបព្យួរពីសកម្មភាពបាល់ទាត់ បន្ទាប់ពីរូបគេត្រូវបានប៉ូលិសចាប់ កាលពីខែមករា ក្រោមការសង្ស័យពីបទធ្វើបាបរាងកាយធ្ងន់ធ្ងរ រំលោភ និងគំរាមសម្លាប់ មិត្តស្រីរបស់ខ្លួន។ Greenwood ក៏ត្រូវបានឃុំក្នុងពន្ធនាគាររយៈពេល ៣ ថ្ងៃ រួចត្រូវបានដោះលែងឲ្យនៅក្រៅឃុំវិញ ដោយត្រូវរង់ចាំការសម្រេចចិត្ត ជុំវិញការចោទប្រកាន់សម្រាប់ហេតុការណ៍ពាក់ព័ន្ធជាមួយមិត្តស្រីរបស់គេ។
សារព័ត៌មាន BBC យល់ថា ការចាប់ខ្លួនចុងក្រោយនេះ ត្រូវបានធ្វើឡើងនៅផ្ទះរបស់គេ ក្នុងទីក្រុង Bowdon តំបន់ Greater Manchester។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកតំណាងរបស់ប៉ូលិស (Greater Manchester Police) បាននិយាយថា ពួកគេបានដឹងពីការចោទប្រកាន់មួយទាក់ទងនឹងបុរសវ័យ ២១ ឆ្នាំ ដែលបំពានលក្ខខណ្ឌ នៃការធានារបស់ខ្លួន ហើយការចាប់ខ្លួន ត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍។ ពួកគេបានបន្ថែមថា “ការសាកសួរកំពុងបន្តនៅពេលនេះ”។
គួររំលឹកថា ពេលជួបរឿងមិនគួរឲ្យជឿបែបនេះកើតឡើង ក្នុងរយៈពេលប៉ុន្មានម៉ោង នៃការចោទប្រកាន់តាមអ៊ីនធឺណិត ក្នុងខែមករា Greenwood ត្រូវបានផ្អាកពីការប្រកួត ឬហ្វឹកហាត់ជាមួយក្លិបរបស់គាត់រហូតដល់មានការជូនដំណឹងបន្ថែម។
ជាមួយគ្នានេះ Nike ក៏បានបញ្ចប់កិច្ចព្រមព្រៀងឧបត្ថម្ភរបស់ខ្លួនជាមួយគេផងដែរ ហើយក្រុមហ៊ុនផលិតហ្គេម (EA) ក៏បានដករូបគេចេញពីក្រុមនៅក្នុងហ្គេមបាល់ទាត់ FIFA 22 ថែមទៀត៕
ប្រភព ៖ BBC
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


