កីឡា
ស៊ីហ្គេម២០២៣ មិនប្រើឈ្មោះ«កីឡាមួយ»ទេ ខណៈ គុនខ្មែរ ស្ថិតក្នុងយុទ្ធគុនចម្រុះ
តាមការផ្សាយផ្លូវការរបស់ Cambodia 2023 អំពីបញ្ជីឈ្មោះកីឡាទាំង៣៨ប្រភេទសម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាមិនមានការប្រើឈ្មោះ«កីឡាមួយ»ទេ។

ចំណែកក្បាច់គុនរបស់ម្ចាស់ផ្ទះកម្ពុជាគឺ «គុនខ្មែរ» ក៏មិនស្ថិតក្នុងប្រភេទកីឡាដាច់ដោយឡែកនោះដែរ ប៉ុន្តែត្រូវបានដាក់បញ្ចូលក្នុងប្រភេទកីឡាយុទ្ធគុនចម្រុះ ដែលមាន គុនល្បុក្កតោ អានីស, ជឺជីតស៊ូ, ឃីកបុកស៊ីង, វ៉ូវីណាម និង គុនខ្មែរ។
ខាងក្រោមជាកីឡាទាំង៣៨ប្រភេទ ដែលត្រូវបានប្រកាសជាផ្លូវការសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ នៅក្នុងប្រទេសកម្ពុជា។
- ១. អត្តពលកម្ម
- ២. កីឡាលើទឹក
- ៣. វាយសី
- ៤. បាល់បោះ
- ៥. ប៊ីយ៉ា ស្នូកឃ័រ
- ៦. ប្រដាល់សកល
- ៧. កាយវប្បកម្ម
- ៨. អុក
- ៩. ទោចក្រយាន
- ១០. គ្រីឃីត
- ១១. កីឡារាំ
- ១២. អេឡិចត្រូនិក
- ១៣. គុនដាវ
- ១៤. ហ្លរប៊ល
- ១៥. បាល់ទាត់
- ១៦. វាយកូនហ្គោល
- ១៧. កាយសម្ព័ន្ធ
- ១៨. ហុកគី
- ១៩. ម៉ូតូទឹក
- ២០. យូដូ
- ២១. ការ៉ាតេ
- ២២. យុទ្ធគុនចម្រុះ (ល្បុក្កតោ អានីស, ជឺជីតស៊ូ, ឃីកបុកស៊ីង, វ៉ូវីណាម, គុនខ្មែរ)
- ២៣. កីឡាឧបសគ្គ
- ២៤. បញ្ចសិលា
- ២៥. ប៉េតង់
- ២៦. ទូកក្តោង
- ២៧. សីដក់
- ២៨. សូហ្វតេន្នីស
- ២៩. វាយកូនឃ្លីលើតុ
- ៣០. តេក្វាន់ដូ WT
- ៣១. វាយកូនបាល់
- ៣២. ទូកប្រពៃណី
- ៣៣. ទ្រីយ៉ាត្លុង
- ៣៤. បាល់ទះ
- ៣៥. លើកទម្ងន់
- ៣៦. ចំបាប់
- ៣៧. វ៉ូស៊ូ
- ៣៨. ថែកបល់ (Teqball) កីឡាសម្តែង

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


