កីឡា
មុនប៉ះគ្នាវគ្គផ្តាច់ព្រ័ត្រថ្ងៃអាទិត្យ ពេជ្រ សម្បត្តិ ធ្លាប់ចាញ់ ផាត់ថាណា ម្តងហើយ
អ្នកប្រដាល់គុនខ្មែរ ពេជ្រ សម្បត្តិ និងអ្នកលេងឆ្លងដែនថៃ ផាត់ថាណា នឹងជួបគ្នាលើកទី៣ វគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ខារ៉ាបាវ នាថ្ងៃអាទិត្យ ទី២៣ ខែតុលា នេះនៅសង្វៀនបាយ័នស្ទឹងមានជ័យ។

ស្ថិតិប្រកួត
- ពេជ្រ សម្បត្តិ៖ ធ្លាប់ប្រកួត៤៣ដង ឈ្នះ៣៣ដង និងផ្តួលដៃគូឲ្យសន្លប់២៣ដង។
- ផាត់ថាណា៖ ធ្លាប់ប្រកួត៨៥ដង ឈ្នះ៦៥ដង និងផ្តួលដៃគូឲ្យសន្លប់៨ដង។
ប្រវត្តិជួបគ្នា

ជើងខ្លាំងទាំងពីរធ្លាប់ជួបគ្នាពីរដងហើយក្នុងនោះចាញ់ម្តងម្នាក់ដូចគ្នា។
- លើកទី១ការប្រកួតមិត្តភាពអន្តរជាតិកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ពេជ្រ សម្បត្តិ បានចាញ់ ថាត់ថាណា ដោយពិន្ទុ។
- ជួបគ្នាលើកទី២ក្នុងវគ្គសន្សំពិន្ទុដណ្តើមខ្សែក្រវាត់ខារ៉ាបាវ ថាត់ថាណា បានចាញ់ ពេជ្រ សម្បត្តិ ដោយពិន្ទុវិញ។
- ថ្ងៃអាទិត្យ ទី២៣ ខែតុលា នេះ គឺជាការជួបគ្នាលើកទី៣របស់អ្នកទាំងពីរ។
អាវុធគ្រោះថ្នាក់
- ពេជ្រ សម្បត្តិ៖ កណ្តាប់ដៃជាអាវុធពិឃាតរបស់អ្នកលេងគុនខ្មែររូបនេះ ប៉ុន្តែផ្តួលដៃគូឲ្យសន្លប់២លើកចុងក្រោយដោយផ្លែកែង។
- ថាត់ថាណា៖ ជង្គង់គឺជាអាវុធគំរាមខ្លាំងដល់ ពេជ្រ សម្បត្តិ ប៉ុន្តែរូបគេមានអាវុធល្អចម្រុះតែម្តងគឺទាត់ កណ្តាប់ដៃ និងកែង។

កុំភ្លេចចាប់ពីម៉ោង៦ល្ងាច ថ្ងៃអាទិត្យ ទី២៣ ខែតុលា នេះនៅសង្វៀនបាយ័នស្ទឹងមានជ័យ។ ចាំមើលនរណាជាម្ចាស់ខ្សែក្រវ៉ាត់អមដោយប្រាក់រង្វាន់៦ពាន់ដុល្លារអាមេរិក។ ចំណែក ធន់ ផានិត ត្រូវប្រកួតជាមួយ ទន់ប៉េ ដើម្បីចំណាត់ថ្នាក់លេខ៣៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


