កីឡា
កីឡាករអង់គ្លេសមួយរូប សម្រេចចិត្តបោះបង់ចោល World Cup វិលត្រលប់ទៅប្រទេសវិញ យ៉ាងតក់ក្រហល់
ខ្សែការពារក្លិបកាំភ្លើងធំ Arsenal កីឡាករ Ben White បានចាកចេញពីក្រុមជម្រើសជាតិអង់គ្លេស ក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា ដើម្បីត្រឡប់ទៅផ្ទះវិញយ៉ាងតក់ក្រហល់ ដោយសារហេតុផលផ្ទាល់ខ្លួន។

White បានចាកចេញពីជំរំហ្វឹកហាត់អង់គ្លេសនៅ Al Wakrah ហើយមិនត្រូវបានគេរំពឹងថា នឹងត្រលប់មកវិញទេសម្រាប់ការប្រកួតដែលនៅសេសសល់។
កីឡាករវ័យ២៥ឆ្នាំរូបនេះ មិនទាន់បានបង្ហាញខ្លួនមួយប្រកួតឡើយសម្រាប់វគ្គចែកពូលពានរង្វាន់បាល់ទាត់ពិភពលោក ឲ្យក្រុមរបស់លោក Gareth Southgate។

White បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអង់គ្លេស ៤លើកក្នុងកម្រិតអន្តរជាតិ ប៉ុន្តែមិនបានចូលលេងឲ្យក្រុមរបស់លោក Southgate សោះចាប់តាំងពីខែមីនាមក។
កីឡាកររូបនេះ បានលេងពេញ៩០នាទី ក្នុងជ័យជម្នះរបស់អង់គ្លេសលើស្វីស ហើយត្រូវបានប្តូរចេញនៅតង់ទីមួយ ទល់នឹងក្រុម កូតឌីវ័រ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ បុរសអ៊ីរ៉ង់ ត្រូវបាញ់សម្លាប់ ដោយសារអបអរ ពេលក្រុមជម្រើសជាតិ ធ្លាក់ចេញពី World Cup
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


