Connect with us

កីឡា

គ្រូបារាំង អះអាង​ថា ​រកចំណុចខ្សោយ របស់អង់គ្លេស មិនឃើញសោះ

បានផុស

នៅ

លោក Didier Deschamps បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅមុនការប្រកួត World Cup របស់បារាំង ក្នុងវគ្គ៨ក្រុមចុងក្រោយទល់នឹងអង់គ្លេស នៅថ្ងៃសៅរ៍នេះ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូបង្វឹកសញ្ជាតិបារាំងអះអាងថា ក្រុមរបស់លោក Gareth Southgate មិនមានចំណុចខ្សោយទេ ហើយត្រូវ ប្រយ័ត្នចំពោះល្បឿនដែលក្រុម Three Lions មាន។ លោក Didier Deschamps និយាយថា អង់គ្លេស មិនមានចំណុចខ្សោយណាមួយនៅមុនការប្រកួត World Cup វគ្គ ៨ ក្រុមចុងក្រោយនៅកីឡដ្ឋាន Al Bayt។

គ្រូបង្វឹកសញ្ជាតិបារាំងបានសរសើរគុណសម្បត្តិរបស់ក្រុមរបស់លោក Gareth Southgate ហើយជឿថាល្បឿនគឺជាលក្ខណៈសំខាន់មួយរបស់ពួកគេ។

នៅពេលសួរអំពីចំណុចខ្សោយរបស់អង់គ្លេសនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតលោកបានឆ្លើយថា “ពួកគេមិនមានទេ។ ក្រុមទាំងអស់មានភាពខ្លាំង មិនមែនសុទ្ធតែមានចំណុចខ្សោយច្រើនទេ ប៉ុន្តែមានចំណុច​ខ្លាំងតិចជាងបន្តិច។ អង់គ្លេសបានឃើញពួកយើងលេង ៤ប្រកួត។ នៅចុងបញ្ចប់ អ្នកត្រូវកំណត់​តំបន់ដែល​អ្នកគិតថាអ្នកអាចធ្វើការប្រយុទ្ធលើពួកគេ។”

គួរបញ្ជាក់ថា ក្រុមការពារតំណែងជើងឯក បារាំង នឹងត្រូវជួប អង់គ្លេស នៅវេលាម៉ោង ២០:០០យប់នេះ៕

ប្រភព៖ eurosport.co.uk

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម