កីឡា
នេះម្ចាស់មេដាយមាស៧រូបរបស់កម្ពុជាពីជើងឯកគុនខ្មែរអាស៊ាន២០២២
ការប្រកួតជើងឯកគុនខ្មែរអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ (Pre-Sea Games) បានបញ្ចប់កាលពីថ្ងៃម្សិលមិញ បន្ទាប់ពីធ្វើការប្រកួតរយៈពេល៣ថ្ងៃនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យសមុទ្រ។

កម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីប្រដាល់គុនខ្មែរ១២រូបក្នុងនាមជាម្ចាស់ផ្ទះ ហើយជាលទ្ធផល កម្ពុជាឈ្នះបានមេដាយមាសចំនួន៧គ្រឿង។ ទាំងនេះជាកម្លាំងចិត្តដ៏សំខាន់សម្រាប់កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលនឹងមានកីឡាប្រដាល់គុនខ្មែរត្រូវបានដាក់ឲ្យប្រកួតដណ្តើមមេដាយដែរ។

ខាងក្រោមជាម្ចាស់មេដាយមាសទាំង៧រូបរបស់កម្ពុជាមានដូចខាងក្រោម៖
- កីឡាករ ឃុន បូរ៉ា ឈ្នះមេដាយមាស ទម្ងន់៦០គីឡូក្រាម ក្រោយឈ្នះកីឡាករមីយ៉ាន់ម៉ា Saw Mya Moe នៅវគ្គផ្តាច់ព្រ័ត្រ។
- កីឡាការិនី ទួច ចាន់វត្តី ឈ្នះមេដាយមាស ទម្ងន់៥៤គីឡូក្រាម ក្រោយឈ្នះកីឡាការិនីវៀតណាម Nguyen Thanh Hang វគ្គផ្តាច់ព្រ័ត្រ។
- កីឡាករ ខាំ ខ្លានាង ឈ្នះមេដាយមាស ទម្ងន់៥១គីឡូក្រាម ក្រោយឈ្នះកីឡាករវៀតណាម Le Dieu Phuoc នៅវគ្គផ្តាច់ព្រ័ត្រ។
- កីឡាករ ផុន ពិសិដ្ឋ ឈ្នះមេដាយមាស ទម្ងន់៤៨គីឡូក្រាម ក្រោយឈ្នះកីឡាករវៀតណាម Ma Thanh Dang នៅវគ្គផ្តាច់ព្រ័ត្រ។
- កីឡាករ ឡៅ ចិត្រា ឈ្នះមេដាយមាស ទម្ងន់៦៧គីឡូក្រាម ក្រោយឈ្នះកីឡាករហ្វីលីពីន Brioso Archie Mansera នៅវគ្គផ្តាច់ព្រ័ត្រ។
- កីឡាករ ហ៊ឹម គឹមរៀង ឈ្នះមេដាយមាស ទម្ងន់៥៤គីឡូក្រាម ក្រោយឈ្នះកីឡាករវៀតណាម Duong Hoang Taun នៅវគ្គផ្តាច់ព្រ័ត្រ។
- កីឡាការិនី ម៉ើយ ស៊ឹង ឈ្នះមេដាយមាស ទម្ងន់៥១គីឡក្រាម ក្រោយឈ្នះកីឡាការិនីវៀតណាម Le Ngoc Thu នៅវគ្គផ្តាច់ព្រ័ត្រ។

អត្ថបទ៖ វីរបុត្រ
រូបថត៖ Cambodia 2023

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន