កីឡា
ព្រុយណេ ចង់បាន ៣ ពិន្ទុជាលើកដំបូងក្នុងរយៈពេល ២៦ ឆ្នាំ នៃពាន AFF Cup តាមរយៈការយកឈ្នះ កម្ពុជា
លោក Mario Rivera Campesino គ្រូបង្វឹក នៃក្រុមជម្រើសជាតិព្រុយណេ បានបញ្ជាក់ថា ក្រុមរបស់លោកចង់ដណ្ដើម ៣ ពិន្ទុ ជាលើកដំបូង ក្នុងរយៈពេល ២៦ ឆ្នាំ នៃពានរង្វាន់ជើងឯកអាស៊ាន AFF Mitshubishi Eletric Cup តាមរយៈការឈ្នះក្រុមជម្រើសជាតិកម្ពុជា នាប្រកួតចុងក្រោយរបស់គេនៅថ្ងៃស្អែកនេះ។

ការលើកឡើងរបស់លោកដូច្នេះគឺនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតរវាង កម្ពុជា ជាមួយ ព្រុយណេ នាជំនួបទី ៣ ប្រចាំពូល A ពានរង្វាន់ AFF Mitshubishi Eletric Cup 2022 ថ្ងៃទី ២៩ ខែធ្នូ ស្អែក។
ព្រុយណេ ទើបតែបង្ហាញខ្លួនក្នុងពានរង្វាន់នៅជុំចុងក្រោយ ២ លើកប៉ុណ្ណោះ ចាប់តាំងពីពានរង្វាន់ត្រូវបានបង្កើតឡើង ខណៈកាលពីលើកទី ២ នៅឆ្នាំ ១៩៩៦ គេធ្លាប់រកជ័យជម្នះបានម្ដងផងដែរ ដោយយកឈ្នះហ្វីលីពីន ១-០ ខណៈលើកនេះគេចង់រកជ័យជម្នះម្ដងទៀតត្រលប់មកវិញ តាមរយៈការយកឈ្នះលើកម្ពុជា ផ្ទាល់តែម្ដង។

លោក Mario Rivera Campesino បាននិយាយដូច្នេះថា «ពិតណាស់ នេះគឺជាលើកទី ២ សម្រាប់យើងលេងនៅជុំផ្ដាច់ព្រ័ត្រ គោលដៅរបស់យើងគឺចង់បានជ័យជម្នះលើកដំបូងនៅក្នុងពានរង្វាន់ AFF នេះគឺជាគោលដៅរបស់យើងនាពេលនេះ ហើយកីឡាកររបស់ខ្ញុំលេងបានល្អ រីកចម្រើនពីមួយប្រកួតទៅមួយប្រកួត យើងគួរតែទទួលបានឈ្នះ ឬស្មើ ខ្ញុំសង្ឃឹមថាថ្ងៃស្អែកយើងមានឱកាសដើម្បីសម្រេចវាបាន»។
«ខ្ញុំគិតថា យើងបញ្ហាកាយសម្បទាខ្លះៗ ពីព្រោះយើងបានលេងដល់ទៅ ៤ ប្រកួត ក្នុងរយៈពេល ១០ ថ្ងៃ ខ្ញុំមិនដឹងថាអ្នកណារៀបចំកាលវិភាគដូច្នេះទេ ប៉ុន្តែគេគួរតែកែតម្រូវផងដែរសម្រាប់លើកក្រោយ យ៉ាងណាមិញជាមួយគ្នានេះ ខ្ញុំគិតថា កីឡាកររបស់ខ្ញុំ នឹងព្យាយាមអស់ពីលទ្ធភាព ហើយនឹងព្យាយាមដើម្បីឈ្នះជាលើកដំបូងក្នុងពាន AFF Cup»។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានសង្កត់ធ្ងន់។
គួររំលឹកថា ក្រុមជម្រើសជាតិព្រុយណេ បានអស់ឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាផ្លូវការហើយ ក្រោយប្រកួត ៣ លើកកន្លងមក រងបរាជ័យទាំង ៣ លើក ក្នុងនោះចាញ់ថៃ ០-៥ បន្ទាប់មកចាញ់ហ្វីលីពីន ៥-១ និងចុងក្រោយនេះចាញ់ឥណ្ឌូណេស៊ី ០-៧។
ការប្រកួតរវាង កម្ពុជា ជាមួយ ព្រុយណេ នឹងធ្វើឡើងនាវេលាម៉ោង ៥ ល្ងាច ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២ នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈប្រកួតនេះ នឹងមានផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ BTV News៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


