កីឡា
ក្រុមបាល់ទាត់ កំពង់ស្ពឺ យូណយធីត ក្រុងច្បារមន លើពានរង្វាន់បាល់ទាត់អភិបាលខេត្ត
ក្រុមបាល់ទាត់ យូណយធីត ក្រុងច្បារមន បានលើកពានអភិបាលខេត្តកំពង់ស្ពឺ បន្ទាប់ពីបានឆ្លងកាត់ការប្រកួនដ៏ស្វិតស្វាញក្នុងការដណ្តើមពានរង្វាន់អភិបាល ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧មករា ។

ពិធីបិទការការប្រកួតនេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ នៅពហុកីឡាកីឡដ្ឋានខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងអមដំណើរដោយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមយុវជនក្រុមកីឡាករសរុបប្រមាណជាង១ពាន់នាក់ ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមរូបលោកផ្ទាល់ សូមសម្ដែងនូវការកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ជាប្រធានមន្ទីរ អង្គភាព ក្រុង ស្រុក អង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេស រដ្ឋបាលខេត្ត និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ដែលបានរៀបចំព្រឹត្តិការការណ៍ពាន់រង្វាន់បាល់ទាត់នេះឡើង។

លោកអភិបាលខេត្តកំពង់ស្ពឺ បានកោតសរសើរចំពោះក្រុមកីឡាករបាល់ទាត់ទាំង ៣២ក្រុម ដែលបានចូលរួមប្រកួតប្រជែង និងបានខិតខំបញ្ចេញនូវសមត្ថភាពរបស់ខ្លួនក្នុងការប្រកួតប្រជែងយកជ័យលាភីជូនក្រុម ក៏ដូជាអង្គភាពប្រកបដោយសាមគ្គីភាព ភាតរៈភាពជាបងប្អូនឈរលើពាក្យស្លោកថា “កីឡានាំមកនូវសុខភាព សាមគ្គីភាព និងមិត្តភាព” ។

លោក វ៉ី សំណាង បានលើកឡើងទៀតថា ជាការពិតណាស់រាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងបង្កើនការលើកស្ទួយដល់វិស័យកីឡា លើកស្ទួយសុខុមាលភាពសង្គម ដើម្បីឱ្យប្រជាពលរដ្ឋមានសុខភាពល្អ កម្លាំងពលំមាំមួន អភិវឌ្ឍផ្លូវបញ្ញា ស្មារតី ក៏ដើម្បីឱ្យប្អូនៗជាយុវជន ជៀសឆ្ងាយពីអំពើអបាយមុខនានា ពីគ្រឿងញៀន និងត្រៀមខ្លួនដើម្បីឆ្ពោះទៅចូលរួមកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣កម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះផងដែរ ។

ចំណែកវិស័យកីឡា កន្លងមកថ្មីនេះ ខេត្តកំពង់ស្ពឺ បានរៀបចំព្រឹត្តិការប្រកួតកីឡាប្រដាល់គុណខ្មែរ (ខ្មែរហ្វែក) និងការប្រកួតប្រដាល់គុនខ្មែរ “ជើងឯក ប៉ះជើងឯក” ដណ្តើមពាន់ជើងឯកកំពង់ស្ពឺ ដើម្បីអបអរសាទរបុណ្យឆ្លងឆ្នាំសកល ២០២២ ចូល២០២៣ផងដែរ ។
លោកអភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកីឡាក្នុងខេត្តកំពង់ស្ពឺ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ព្រោះយើងបានរៀបចំឱ្យមានការប្រកួតកីឡាមហាជនសិស្សានុសិស្សជើងឯកថ្នាក់ខេត្តកីឡាមហាជនពាន់រង្វាន់ឯកឧត្តម អភិបាលខេត្ត និងកីឡាកម្រងនៅតាមក្រុង និងស្រុកទាំង៧ផងដែរ ។

សម្រាប់ឱកាសនេះ ជើងឯកបាល់ទាត់មហាជនពានរង្វាន់ ឯកឧត្តម អភិបាលខេត្តក្រោយពីការចូលរួមប្រកួតអស់រយៈពេល ៤ខែ ដែលមានចំនួន ៣២ក្រុម ស្មើនឹង ៦៤ប្រកួតដែលបានចូលរួម ។
លោក វ៉ី សំណាង បានផ្ដល់ជូននូវជ័យលាភី ចំណាត់ថ្នាក់លេខ១ មេដាយមាស និងពានរង្វាន់ ព្រមទាំងថវិកាអមចំនួន ៨លានរៀល, ចំណាត់ថ្នាក់លេខ២ មេដាយប្រាក់ និងថវិកាអមចំនួន ៦លានរៀល និងចំណាត់ថ្នាក់លេខ៣ មេដាយសំរឹទ្ធ និងថវិកាអមចំនួន ៤លានរៀល ។ ដោយឡែកចំពោះ ក្រុមកីឡាករ ចំនួន២៩ ក្រុមទៀត មិនទទួលចំណាត់ថ្នាក់ទទួលបានថវិកាឧបត្ថម្ភចំនួន 400,000 រៀលក្នុងមួយក្រុមផងដែរ ។

គួរបញ្ជាក់ផងដែរថា ឆ្លងកាត់ការប្រកួតអស់រយៈពេល ៤ ខែកន្លងទៅ យើងបានរកឃើញក្រុមកីឡាករដែលមានចំណាត់ថ្នាក់ឆ្នើម និងទទួលបានជ័យលាភី ក្នុងនោះមាន÷ ជ័យលាភីលេខ ១ បានទៅលើក្រុមកីឡាបាល់ទាត់(កំពង់ស្ពឺ យូណយធីត ក្រុងច្បារមន) -លេខ ២ បានទៅលើក្រុមកីឡាករបាល់ទាត់ ម៉ូលី FC សំរោងទង -លេខ ៣ បានទៅលើក្រុមកីឡាបាល់ទាត់ គឺ្រះស្ថានមេក្រូហិរញ្ញវត្ថុប្រាសាក់ ក្រុងច្បារមន ៕
អត្ថបទ៖ ភួង រដ្ឋា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ប្អូនប្រុសរបស់លោក ស៊ន តារា អះអាងថា នឹងព្យាយាមពន្យល់បងប្រុសឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ក្រុមហ៊ុន ប៊ូ យ៉ុង ផ្ដល់ជំនួយរថយន្តក្រុង ១ ០០០ គ្រឿងដល់កម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ៖ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី ២ទេ