កីឡា
ព្រះខ័នរាជស្វាយរៀង ប្រកួតមិត្តភាពជាមួយក្រុមទើបឡើងលីគកំពូលវៀតណាម ល្ងាចនេះ
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងរបស់ កម្ពុជា បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាម កាលពីព្រឹកថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៣ ម្សិលមិញ ដើម្បីធ្វើការប្រកួតមិត្តភាពអន្តរជាតិ។

បើតាមការបញ្ជាក់ដោយ លោក ជា សៀវ គ្រូជំនួយរបស់ក្លិបព្រះខ័នរាជស្វាយរៀង បានឲ្យ ‘កម្ពុជាថ្មី’ ដឹងថា ៖ «យើងមកនេះទាក់ទងនឹងការអមដំណើរគណៈប្រតិភូកម្ពុជា មកជួបជាមួយមិត្តវៀតណាម ដើម្បីប្រកួតមិត្តភាពរឹតចំណងមិត្តភាព»។
លោកក៏បានបង្ហើបឲ្យដឹងផងដែរថា ក្រុមដែលព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតជាមួយនោះគឺក្រុម Hanoi Police FC ឬហៅថា Cong An Hanoi ដែលជាក្លិបទើបតែនឹងឈ្នះជើងឯកលីគទី ២ វៀតណាម រដូវកាល ២០២២ ហើយកំពុងត្រៀមខ្លួនឡើងលេងលីគកំពូលវៀតណាម នៅឆ្នាំ ២០២៣ នេះផងដែរ។

តាមគម្រោងការប្រកួតរវាងក្រុមទាំងពីរ នឹងធ្វើឡើងនៅល្ងាចថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៣ នេះវេលាម៉ោង ៥ និង ៣០ នាទីល្ងាច នាកីឡដ្ឋាន Hang Day Stadium។

ក្រៅតែពីការប្រកួតមិត្តភាពបែបនេះ នេះក៏អាចចាត់ទុកជាការធ្វើដំណើរ Pre Season ដើម្បីជាការត្រៀមខ្លួនសម្រាប់យុទ្ធនាការប្រកួតពានរង្វាន់បាល់ទាត់ក្នុងស្រុករបស់ កម្ពុជា ដែលគ្រោងត្រលប់មកវិញនៅខែកុម្ភៈ ខាងមុខនោះ ដូចជាពានខេមបូឌានលីគខាប (Cambodian League Cup) ក៏ដូចជាពានរង្វាន់ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៣-២០២៤ ដែលគ្រោងចាប់ផ្ដើមនៅខែសីហា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ជាដើម៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


