Connect with us

កីឡា

លេងពាន AFF Cup ៥ ដងហើយ តែកីឡាករថៃរូបនេះ មិនប្រាកដថានឹងចូលម្ដងទៀតឬយ៉ាងណា

បានផុស

នៅ

កីឡាករ Teerasil Dangda ដែល​ជា​ម្ចាស់​ពានរង្វាន់​ស្បែកជើង​មាស​រួមគ្នា នៃ​ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ស៊ុត​បញ្ចូល​ទី​បាន​ចំនួន ៦ គ្រាប់ ក្នុង​ការ​ប្រកួត​នេះ ដើម្បី​ជួយ​ក្រុម​ថៃ​លើក​ពាន ASEAN Cup ជា​លើក​ទី ៧ របស់​ពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​វ័យ ៣៤ ឆ្នាំ​រូប​នេះ បាន​ចូល​ក្នុង​ការ​ប្រកួត​ក្នុង​នាម​ជា​កីឡាករ​ដែល​បាន​ប្រកួត AFF Cup ច្រើន​ជាង​គេ​ឲ្យ ថៃ ដោយ​បាន​ចូលរួម​ប្រកួត​ចំនួន ៥ ដង មុន​ឆ្នាំ ២០២២ (២០០៨, ២០១០, ២០១២, ២០១៦ និង ២០២០)។

បន្ទាប់ពី​ការ​ប្រកួត​ចុងក្រោយ​នេះ Teerasil បាន​ចែករំលែក​នៅ​ក្នុង​បទសម្ភាសន៍​ថា គេ​នៅតែ​មិនទាន់​កំណត់​ថា តើ​អាច​នឹង​មាន​វត្តមាន​ម្តង​ទៀត​នៅ​ក្នុង​ពាន AFF Cup ដែរ​ឬ​ទេ។

Teerasil បាន​និយាយ​ថា “​ខ្ញុំ​មិន​ដឹង​ថា​តើ​នេះ​ជា​ការ​ប្រកួត AFF Cup ចុងក្រោយ​របស់ខ្ញុំ​ឬ​អត់​នោះ​ទេ។ ខ្ញុំ​មិន​ដឹង​ថា រាងកាយ​របស់ខ្ញុំ នឹង​ល្អ​ប៉ុណ្ណា​ទេ ខ្ញុំ​នឹង​ប្រឹងប្រែង​ឲ្យ​បាន​ល្អ ឬ​ទោះបី​ខ្ញុំ​នៅតែ​លេង​បាល់ទាត់​នៅ​ពេល​ប្រកួត​បន្ទាប់មក។ វា​ពិបាក​ក្នុង​ការ​ប្រាប់ ប៉ុន្តែ​ខ្ញុំ​សប្បាយ​ចិត្ត​នឹង​អ្វី​ដែល​យើង​សម្រេច​បាន​ក្នុង​ការ​ប្រកួត​នេះ ហើយ​មាន​មោទនភាព​ចំពោះ​មិត្ត​រួម​ក្រុម​ទាំងអស់​ដែល​បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក​»។

បន្ទាប់ពី​រង​របួស​សាច់ដុំ​ក្នុង​ការ​ប្រកួត​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជាមួយ​ម៉ាឡេស៊ី Teerasil មិនបាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​ទាំងពីរ​ជើង នៃ AFF Cup 2022 វគ្គ​ផ្ដាច់ព្រ័ត្រ​ទល់នឹង​វៀតណាម។ ប៉ុន្តែ ថៃ នៅតែ​យក​ឈ្នះ​ក្នុង​លទ្ធផល ៣-២ ដើម្បី​លើក​ពាន​ទៅវិញ។

ឆ្លងកាត់​ការ​ប្រកួត ៥ ដង Teerasil Dangda អាច​រក​គ្រាប់​បាល់​បាន​សរុប ២៥ គ្រាប់ ក្នុង​នោះ​ឈ្នះ​ស្បែក​ជើង​មាស​ទាំង ៥ ដង ទាំង​ឈ្នះ​ម្នាក់ឯង ២ ដង និង​ឈ្នះ​រួមគ្នា ៣ ដង៕

ប្រភព ៖ Main Stand – International

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម