កីឡា
កូនប្រុស Ronaldo កំពុងហាត់ជាមួយក្រុមថ្នាលយុវជនលើសពីអាយុរបស់គេ ២ឆ្នាំនៅអារ៉ាប៊ី សាអូឌីត
Cristiano Ronaldo Jnr កូនប្រុសរបស់ RC7 បានធ្វើការយ៉ាងលំបាកចាប់តាំងពីការចេញដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតជាមួយឪពុករបស់គេ ហើយកំពុងហ្វឹកហាត់ជាមួយក្មេងៗក្នុងក្រុមថ្នាលដែលចាស់ជាងខ្លួន២ឆ្នាំនៅតំបន់មជ្ឈិមបូព៌ាមួយនេះ។

យុវជនកីឡាករ Cristiano Jnr បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ហើយត្រូវបានគេរាយការណ៍ថា កំពុងហ្វឹកហាត់ជាមួយកីឡាករដែលមានអាយុច្រើនជាងគាត់២ឆ្នាំ។ Ronaldo វ័យ៣៧ឆ្នាំបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ២ឆ្នាំកន្លះជាមួយ Al-Nassr នៅថ្ងៃចូលឆ្នាំសកល។
បន្ទាប់ពីការរង់ចាំអស់ជាច្រើនសប្តាហ៍ ទីបំផុតកំពូលតារាថ្មីរបស់ Al-Nassr បានបង្ហាញខ្លួនឱ្យ Saudi Pro League កាលពីថ្ងៃអាទិត្យយប់មិញក្នុងជ័យជម្នះ ១-០ របស់ Al-Nassr លើ Ettifaq ប៉ុន្តែកូនប្រុសច្បងរបស់ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះបានប្រឹងប្រែងធ្វើការចាប់តាំងពីបានចូលរួមជាមួយឪពុករបស់គេនៅអារ៉ាប៊ីសាអូឌីត។
Cristiano Jnr ធ្លាប់លេងនៅថ្នាលយុវជនរបស់ក្លិប Manchester United ខណៈពេលដែលឪពុករបស់គេនៅក្លិបនោះ ប៉ុន្តែក្មេងអាយុ ១២ឆ្នាំពេលនេះកំពុងហ្វឹកហាត់នៅប្រទេសអារ៉ាប៊ីសាអូឌីត នេះបើយោងតាមរបាយការណ៍ថ្មីមួយពី The Sun ។

របាយការណ៍គូសបញ្ជាក់ថា Cristiano Jnr កំពុងហ្វឹកហាត់នៅក្រុមថ្នាល Mahd Academy ដែលជាមជ្ឈ មណ្ឌលកីឡាជាតិក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ កីឡាករវ័យក្មេងដែលអាចត្រូវបានគេរាយការណ៍ថាបានត្រលប់ទៅ Real Madrid ដើម្បីភ្ជាប់ជាមួយសាលារបស់ពួកគេនោះ ត្រូវបានគេនិយាយថាកំពុងហ្វឹកហាត់ក្នុងក្រុមអាយុលើសខ្លួនពី ២ឆ្នាំរួចទៅហើយ៕
ប្រភព៖ mirror.co.uk
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


