កីឡា
កូនប្រុស Ronaldo ចាកចេញពីក្រុមថ្នាលយុវជនរបស់ Man Utd បន្ទាប់ពីឪពុកបញ្ចប់កិច្ចសន្យា
Cristiano Ronaldo Jnr បានដើរតាមឪពុករបស់ខ្លួនចេញពី ក្លិប Manchester ហើយទៅចូលរួមជាមួយ Real Madrid ខណៈពេលម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យខាងលើកំពុងស្វែងរកទ្រនំថ្មី។

តារាសញ្ជាតិព័រទុយហ្គាល់ បានផ្តល់បទសម្ភាសន៍ដ៏ផ្ទុះមួយនៅពាក់កណ្ដាលខែធ្នូ ដែលបានបញ្ចប់រឿងរបស់ខ្លួន ជាមួយនឹងអតីតក្លិបដែលឥឡូវនេះបានជ្រើសរើសផ្តាច់ទំនាក់ទំនង។ កូនប្រុសរបស់គេ Cristiano បានលេងនៅក្នុងក្រុមថ្នាលរបស់ក្លិប ប៉ុន្តែចាប់តាំងពីពេលនោះមកក៏បានចាកចេញ ហើយបានចូលរួមជាមួយក្រុមយុវជនថ្នាលរបស់ក្លិប Real Madrid វិញ ជាទីដែលគេធ្លាប់លេងពីមុនមកផងដែរ។

អាជីពយុវជនរបស់ Cristiano Jnr បានឆ្លុះបញ្ចាំងយ៉ាងទូលំទូលាយពីឪពុករបស់គេ – ការផ្លាស់ប្ដូរពី Madrid ទៅ Juventus និងបន្ទាប់មក Manchester។ ឥឡូវនេះគេបានត្រលប់មកវិញនៅ Los Blancos ជាកន្លែងដែលឪពុករបស់គេបានហ្វឹកហាត់ដើម្បីរក្សាកម្លាំង ក្នុងការស្វែងរកក្លិបថ្មីនៅវ័យ ៣៧ ឆ្នាំ។

Ronaldo ធ្លាប់បានគូសបញ្ជាក់ក្តីសង្ឃឹម និងក្តីប្រាថ្នារបស់ខ្លួនសម្រាប់កូនប្រុសរបស់គេកាលពីឆ្នាំ២០១៦ ថា “ខ្ញុំចង់ឲ្យកូនប្រុសរបស់ខ្ញុំក្លាយជាកីឡាករ។ ខ្ញុំជាកីឡាករបាល់ទាត់ ហើយខ្ញុំចង់ឲ្យគាត់ក្លាយជាកីឡាករម្នាក់ផងដែរ។ ខ្ញុំគិតថាគាត់មានចិត្តជាអ្នកកីឡា។ មានចរិតលក្ខណៈជាអ្នកកីឡា ជាក់ស្ដែងគាត់នៅក្មេងណាស់ ទារកទើបនឹងកើតអាយុត្រឹមតែ ៥ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែគាត់ស្រលាញ់កីឡាបាល់ទាត់ នោះគឺជាការរឿងដ៏ធំមួយ”។
“ខ្ញុំមានបាល់ ៣០ នៅផ្ទះ គាត់តែងតែនៅជាមួយបាល់ ហើយគាត់ស្រលាញ់វា ប៉ុន្តែខ្ញុំនឹងមិនបង្ខំគាត់ឲ្យក្លាយជាកីឡាករនោះទេ ព្រោះវាកើតឡើងដោយធម្មជាតិ វាត្រូវតែជាជម្រើសរបស់គាត់ ហើយគាត់នឹងក្លាយជាអ្វីដែលគាត់ចង់ក្លាយជា ខ្ញុំនឹងមិនជំរុញគាត់ទាល់តែសោះ ប៉ុន្តែជាក់ស្ដែងខ្ញុំចង់ឲ្យ Cristiano ក្លាយជាកីឡាករកំពូលម្នាក់ដូចជាឪពុករបស់គេ”។
កន្លងមក Cristiano Jnr ក៏ធ្លាប់ចង់ឲ្យឪពុករបស់គេបន្តលេងទៀត ដើម្បីឲ្យពួកគេអាចរីករាយនឹងទីលានជាមួយគ្នា។ គេបាននិយាយនៅឆ្នាំ ២០១៩ ថា “ពេលខ្លះ Cristianinho ដាក់សម្ពាធលើខ្ញុំ ហើយនិយាយថា ‘ប៉ា បន្តលេងពីរបីឆ្នាំទៀត ដូច្នេះយើងអាចលេងជាមួយគ្នាបាន។’ វានឹងមានការលំបាក បើទោះបីជាខ្ញុំនៅមានពេលប៉ុន្មានឆ្នាំដើម្បីផ្តល់…”
Ronaldo បានស្វែងរកផ្លូវចេញពី Manchester កាលពីរដូវក្តៅ ប៉ុន្តែមិនអាចចេញបាន ដោយមានអ្នកចង់បានតិចតួច។ ក្លិប Chelsea និង Bayern Munich មានការទាក់ទង។
ជាលទ្ធផល ការផ្ទេរទៅកាន់តំបន់មជ្ឈិមបូព៌ាឥឡូវនេះអាចស្ថិតនៅក្នុងមន្ទិល។ ក្រុម Al-Nassr របស់អារ៉ាប៊ីសាអូឌីត បានរៀបចំផ្តល់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលនឹងធ្វើឲ្យម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាលរូបនេះ បញ្ចប់អាជីពរបស់គេនៅឆ្ងាយពីអឺរ៉ុប។
កិច្ចព្រមព្រៀងដែលផ្តល់ជូននេះមើលទៅជាកញ្ចប់រយៈពេល ៧ ឆ្នាំ នឹងធ្វើឲ្យគេរកបានជាង ១ ពាន់លានផោន និងឈរនៅកំពូលក្នុងបញ្ជីអ្នកកីឡាដែលមានជាងគេលើលោក៕
ប្រភព ៖ mirror.co.uk
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


