កីឡា
អ្នកជំនាញពន្យល់«មន្តគាថា»លើខ្សែក្រវាត់របស់ ព្រំ សំណាង ឈ្នះយប់មិញ
កីឡាករប្រដាល់គុនខ្មែរ ព្រំ សំណាង បានផ្តួលកីឡាករអង់គ្លេស Thomas Carpenter ដើម្បីទទួលបានខ្សែក្រវាត់មួយគ្រឿងនៅកម្មវិធីប្រដាល់ Thai Fight នៅប្រទេសថៃកាលពីថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ជ័យជម្នះរបស់ ព្រំ សំណាង ទទួលបានស្វាគមន៍ និងសាទរយ៉ាងខ្លាំងពីអ្នកគាំទ្រ និងប្រជាពលរដ្ឋខ្មែរ ហើយក៏ទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តដ៏ច្រើនសន្ធឹកសន្ធាប់ពីមហាជន។
ជាមួយគ្នានេះ នៅលើខ្សែក្រវាត់ក៏ទទួលបានការចាប់អារម្មណ៍ពីមហាជនពាក់ព័ន្ធនឹងភាសាបាលីដែលជាមន្តគាថាចារជាអក្សរខ្មែរ។ មន្តគាថាត្រូវបានចារនៅផ្នែកកណ្តាល ខាងឆ្វេង និងខាងស្តាំ។

ពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា ដែលមានព្រះតេជគុណ ហាក់ សៀងហៃ បានសរសើរនៅលើផេក Facebook ថា
–នមោ ពុទ្ធាយ ៖ សូមនមស្ការថ្វាយបង្គំចំពោះព្រះសម្មាសម្ពុទ្ធ
–ឧ អា ក ស៖
- ឧ គឺ ឧដ្ឋានសម្បទាៈ ដល់ព្រមដោយការប្រឹងប្រែង
- អា គឺ អារក្ខសម្បទាៈ ដល់ព្រមដោយការថែរក្សា
- ក គឺ កល្យាណមិត្តតាៈ មានមិត្តល្អ
- ស គឺ សមជីវិតាៈ ចិញ្ចឹមជីវិតដោយស្មើ (ចេះចាយវាយ ទុកដាក់)
គិតជាវិជ្ជមាន៖
អក្សរសាស្រ្ត វប្បធម៌យើង មានឥទ្ធិពលផ្សព្វផ្សាយជ្រួតជ្រាបដល់ប្រទេសជិតខាងយកទៅប្រើប្រាស់ ដូចនេះ បើបានផ្សព្វផ្សាយទៅកាន់ពិភពលោកទៀត កាន់តែល្អប្រពៃ។
ជាមួយគ្នាបុរសឈ្មោះ ប្រាក់ ចាន់រ៉េត សរសេរលើគណនី Facebook របស់លោក និងត្រូវបានព្រះតេជគុណ ហាក់ សៀងហៃ បានពន្យល់ខ្លឹមសារលំអិតថា
១-ផ្នែករង្វង់កណ្តាល ដែលមានរូបព្រះសង្ឃនៅកណ្តាល
–នជាលីតិ (បណ្ដូលគាថាព្រះសិម្ពលី ប្រើដើម្បីឱ្យសម្បូរលាភដូចព្រះសិម្ពលី)
–នមោពុទ្ធាយ (គាថានមស្សការចំពោះព្រះពុទ្ធ)
-ឧអកស (គាថាសម្រាប់ស្វែងរកប្រយោជន៍បច្ចុប្បន្ន)
- -ឧ : ឧដ្ឋានសម្បទា (ប្រឹងប្រែងរកទ្រព្យ)
- -អ : អារក្ខសម្បទា (ថែរក្សាទ្រព្យដែលរកបានឱ្យគង់)
- -ក : កល្យាណមិត្តតា (សេពគប់តែមិត្តល្អ)
- -ស : សមជីវិតា (ចាយវាយសមរម្យ មិនខ្ជះខ្ជាយពេក មិនក្បិតក្បៀតពេក។
–មអឧ (គាថារំលឹកដល់ព្រះរតនត្រ័យ)
- -ម : មហាសង្ឃ (ព្រះសង្ឃ)
- -អ : អរហំ សម្មាសម្ពុទ្ធ (ព្រះពុទ្ធ)
- -ឧ : ឧត្តមធម្ម (ព្រះធម៌)
២-ផ្នែកខាងឆ្វេងរង្វង់
–ពុទ្ធសំមិ (គាថាដល់នូវព្រះរតនត្រ័យជាទីពឹង)
- -ពុ : ពុទ្ធំ
- -ទ្ធ : ធម្មំ
- -សំ : សង្ឃំ
- -មិ : គច្ឆាមិ
*ពុទ្ធសំមិ=ពុទ្ធំ ធម្មំ សង្ឃំ (សរណំ) គច្ឆាមិ (ខ្ញុំសូមដល់នូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរលឹក).
៣-ផ្នែកខាងស្ដាំ
–នមពធ=នមោពុទ្ធាយ (គាថានមស្សការព្រះពុទ្ធ)
លោកពន្យល់ទៀតថា ការចារគាថា ជាអក្សរខ្មែរនៅលើខ្សែក្រវាត់ខាងលើ បានធ្វើឱ្យមនុស្សខ្មែរមួយចំនួនគិតថា ជារឿងមិនត្រឹមត្រូវ ដ្បិតវាជាអក្សរខ្មែរ មិនគួរថៃយកទៅប្រើទេ។ យើងគួរបើកចិត្តឱ្យចិត្តទូលាយ ហើយគូរតែមានមោទកភាពវិញទើបល្អជាង ព្រោះថៃដែលទទួលឥទ្ធិពលពីយើង បានរក្សាទំនៀមទម្លាប់បែបនេះបានល្អជាងយើង។ បើនៅស្រុកខ្មែរយើងវិញ ជំនឿលើអក្សរយ័ន្តអស់នេះ មិននៅសល់ច្រើនទេ បើធៀបនឹងថៃ ព្រោះតែអស់លោកអ្នកប្រាជ្ញពុទ្ធសាសនាលង្ការវង្សមួយចំនួន ដៀលត្មះថាជាតិរច្ឆានវិជ្ជា មិនឱ្យរៀនសូត្រ។ យើងមើលចុះ នៅស្រុកថៃសម្បូរអ្នកប្រាជ្ញខាងពុទ្ធសាសនាលង្ការវង្សច្រើនជាងយើងឆ្ងាយណាស់ តែអស់លោកអ្នកប្រាជ្ញទាំងនោះ មិនទោមនស្សអីខ្លាំង នឹងទំនៀមទម្លាប់ពុទ្ធសាសនាដើម ដូចស្រុកយើងទេ។ ទំនៀមទម្លាប់បុរាណ បើមិនប៉ះពាល់ប្រយោជន៍ប្រជាជនទេ យើងគួរតែរក្សាទុក។ បើយើងមិនថែរក្សាទេ ពេលមានគេយកទៅថែរក្សាជំនួសយើងហើយ យើងកុំទៅទារពីគេអី ព្រោះយើងមិនស្រឡាញ់ផង៕

ប្រែសម្រួល៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
មកដឹង តម្លៃអគ្គិសនីក្នុងមួយគីឡូវ៉ាត់នៅ ឡាវ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
តារាសម្ដែងសិង្ហបុរី ទម្លាយថា មានវិញ្ញាណខ្មោចតាមដល់ផ្ទះ ក្រោយថតភាពយន្តនៅកម្ពុជា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
តារាសម្ដែងថៃជួរមុខ ៦ ដួង ស៊ីថ្លៃខ្ពស់ជាងគេក្នុងឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ប្រវត្តិសង្ខេបរបស់ព្រះរាជដំណាក់ នៅក្រុងសៀមរាប
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ទស្សនិកជនសរសើរគំនិត Mai Davika ក្រោយច្នៃឈុតដូចស្លឹកចេក ក្នុងកម្មវិធីប្រេនលំដាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ស្វែងយល់ មកដល់ពេលនេះមានផ្លូវស្ពានណាខ្លះកំពុងសាងសង់ និងគ្រោងបញ្ចប់?
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
Yaya បង្អួតប៊ីគីនីឆ្លុះសាច់ពណ៌ខ្មៅ លើកោះ ម៉ាល់ឌីវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
ធនាគារ អង់គ្លេស ចាយលុយតែ ១ ដុល្លារទិញយកសាខាធនាគារដែលក្ស័យធនរបស់ អាមេរិក