កីឡា
ព្រឹកនេះ លោក Honda ប្រកាសនាំ U22 កម្ពុជាទៅហាត់នៅថៃត្រៀមស៊ីហ្គេម
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ (U22) នឹងចេញដំណើរទៅបោះជំរំហ្វឹកហាត់នៅប្រទេសថៃដើម្បីត្រៀមខ្លួនប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក Keisuke Honda អ្នកចាត់ការទូទៅជម្រើសជាតិកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ នេះបានប្រកាសថា ៖«យើងចាប់ផ្តើមបោះជំរំហ្វឹកហាត់សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំនៅប្រទេសថៃចាប់ពីថ្ងៃនេះទៅ»។

កាលពីថ្ងៃទី២០ ខែកុម្ភៈ កន្លងទៅនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើការកោះហៅកីឡាករបាល់ទាត់កម្ពុជាអាយុក្រោម២២ឆ្នាំ ចំនួន ៣០នាក់ដើម្បីចូលរួមបោះជំរំហ្វឹកហាត់នៅប្រទេសថៃ។
កីឡាករទាំង ៣០ នាក់ មកពីក្លិបចំនួន ១០ នៃលីគកំពូល និងលីគទី២កម្ពុជា ក្នុងនោះមាន វិសាខា ៥ នាក់, ភ្នំពេញក្រោន ៣ នាក់, បឹងកេត ៥ នាក់, ព្រះខ័នរាជស្វាយរៀង ៦ នាក់, ណាហ្គាវើលដ៍ ៤ នាក់, សមាគមកីឡាបាល់ទាត់ ខ.ភ.ម ២ នាក់, អង្គរថាយហ្គឺ ១ នាក់, សូលទីឡូអង្គរ ១ នាក់, អគ្គិសនីកម្ពុជា ១ នាក់ និងព្រៃវែង ១ នាក់។
សម្រាប់ការហ្វឹកហាត់ដំណាក់កាលទី១ កីឡាករទាំង៣០រូប និងក្រុមគ្រូបង្វឹកនឹងចាប់ផ្ដើមហ្វឹកហាត់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៣។

កីឡាស៊ីហ្គេម លើកទី៣២ នឹងចាប់ផ្ដើមបើកជាផ្លូវការពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ប៉ុន្តែកីឡាបាល់ទាត់ចាប់ប្រកួតពីថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២៣៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


