កីឡា
គ្រូព្រះខ័នរាជស្វាយរៀងទន្ទឹងរង់ចាំជំនួបដ៏តឹងតែងជាមួយណាហ្គាវើលដ៍ថ្ងៃសៅរ៍នេះ
ព្រះខ័នរាជស្វាយរៀងនឹងបើកទ្វារកីឡដ្ឋានស្តាតចាស់ទទួលស្វាគមន៍ភ្ញៀវល្អ ណាហ្គាវើលដ៍ វេលាម៉ោង៦:៣០នាទីល្ងាច ថ្ងៃសៅរ៍ ទី៤ ខែមីនា សម្រាប់ការប្រកួតខេមបូឌានលីគខាប់ ឆ្នាំ២០២៣ សប្តាហ៍ទី៤ផ្សាយផ្ទាល់តាមផេក«កម្ពុជាថ្មី»។
ការប្រកួតថ្ងៃសៅរ៍នេះជាការប្រកួតសប្តាហ៍ទី៣របស់ព្រះខ័នរាជស្វាយរៀង បន្ទាប់ពីបានឆ្លងកាត់ការប្រកួត២លើកក្នុងនោះឈ្នះ១ និងចាញ់១។ បើកឆាកក្លឹបមានមូលដ្ឋាននៅខេត្តស្វាយរៀងបានចាញ់ជើងឯកឆ្នាំចាស់ ភ្នំពេញក្រោន ១-០ មុនពេលទទួលបានជ័យជម្នះ ០-៥ លើអង្គរថាយហ្គឺរក្នុងសប្តាហ៍ទី២។

៣ប្រកួតកន្លងទៅ ណាហ្គាវើលដ៍ធ្វើបានល្អឥតខ្ចោះដោយឈ្នះទាំង៣ប្រកួត មាន៩ពិន្ទុពេញ កំពុងឈរលើកំពូលតារាងពូល B។ សប្តាហ៍ទី១ ពួកគេបានឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ៣-០, សប្តាហ៍ទី២ ឈ្នះអាយអេសអាយ ដង្កោសែនជ័យ ១-៣ និង សប្តាហ៍ទី៣ ឈ្នះ សូលទីឡូអង្គរ ៦-០។
ជុំវិញការប្រកួតនេះ លោក Conor Nester គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងបានប្រាប់«កម្ពុជាថ្មី»ថា ៖«យើងពិតជាទន្ទឹងរង់ចាំនូវជំនួបដ៏តឹងតែងខ្លាំងនេះ។ ណាហ្គាវើលដ៍បានចាប់ផ្តើមហ្វឹកហាត់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២មកម្ល៉េះ ហើយយើងបានឃើញការប្រកួតរបស់ពួកគេកន្លងមកគឺ ពិតជាត្រៀមខ្លួនបានល្អណាស់។ ដូច្នេះយើងត្រូវតែប្រឹងប្រែងខ្លាំងបំផុតឲ្យអស់ពីសមត្ថភាពសម្រាប់ការប្រកួតថ្ងៃសៅរ៍នេះ»។

ទោះបីជាយ៉ាងណា ក្រុមទាំងពីរអាចនឹងមានការប្រែប្រួលខ្លះបន្ទាប់ពីសមាជិកមួយចំនួនជាប់ភារកិច្ចជាមួយជម្រើសជាតិកម្ពុជាអាយុ២២ឆ្នាំដើម្បីត្រៀមស៊ីហ្គេមលើកទី៣២។ ព្រះខ័នរាជស្វាយរៀងមានសមាជិក៦រូប និងណាហ្គាវើលដ៍មាន៣រូបជាប់ទៅជម្រើសជាតិ U22 ឆ្នាំ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


