កីឡា
សុខ ធី សរសើរ Jaosueyai ជាកីឡាករល្អគ្រប់គ្រឿង មុនប៉ះគ្នាចុងសប្តាហ៍នេះ
អ្នកលេងគុនខ្មែរ សុខ ធី នឹងឡើងសង្វៀនល្បីឈ្មោះថៃ Rajadamnern នៅថ្ងៃសៅរ៍ ទី១៨ ខែមីនានេះ ដោយត្រូវជួបដៃគូចាស់ Jaosueyai Sor. Dechpant ដែលរូបគេសរសើរថា មានបច្ចេកទេសល្អ និងអាវុធចេញបានល្អគ្រប់គ្រឿង។
សុខ ធី នឹងជួបប្រកួតជាមួយកីឡាករថៃ Jaosueyai Sor. Dechpant ជាលើកទី៣ បន្ទាប់ពីធ្លាប់ជួបគ្នាពីរដងហើយ។ ជួបគ្នាលើកទី១ កីឡាករថៃជាអ្នកទទួលបានជ័យជម្នះ ប៉ុន្តែជួបគ្នាលើកទី២ សុខ ធី ជាអ្នកទទួលបានជ័យជម្នះវិញម្តង។

មុនការប្រកួតដល់ សុខ ធី បានប្រាប់«កម្ពុជាថ្មី»ថា Jaosueyai ជាកីឡាករល្អគ្រប់គ្រឿង។ រូបគេអាចទាត់បានយ៉ាងល្អ ជាពិសេសទាត់ផ្កាប់ចាន់ ហើយដោយសារកម្ពស់ខ្ពស់គឺធ្វើឲ្យរូបគេពូកែឡើងជង្គង់ និងកណ្តាប់ដៃក៏ល្អ។ សព្វថ្ងៃនេះរូបគេកំពុងល្អម្នាក់នៅប្រទេសថៃ។
បើនិយាយពីសមត្ថភាពរបស់ខ្លួនវិញ សុខ ធី បានប្រាប់ថា បច្ចុប្បន្ននេះខ្លួនប្រាណរបស់គេមិនទាន់មានកម្រិតល្អដូចមុនឡើយដោយសារខានប្រកួតយូរ។ កាលពីមុនពេលប្រកួត រូបគេអាចចេញអាវុធបានច្រើនពោលគឺចង្វាក់ចេញអាវុធម្តងៗច្រើន ប៉ុន្តែកាលប្រកួតចុងក្រោយកាលពីប្រមាណ៣សប្តាហ៍មុន រូបគេចេញអាវុធមិនទាន់លាស់ល្អទេ។
សុខ ធី បានប្រាប់ថា បន្ទាប់ពីប្រកួតចុងក្រោយឈ្នះកីឡាករ Petchdam កាលពីប្រមាណ៣សប្តាហ៍មុន ពេលនេះបច្ចេកទេសរបស់ខ្លួនល្អប្រសើរច្រើន ប៉ុន្តែនៅមិនទាន់ឈានដល់កម្រិតដូចមុនទេ។ ទោះបីជាយ៉ាងណា រូបគេបានត្រៀមខ្លួនល្អប្រសើរហើយសម្រាប់ការប្រកួតគ្នាលើកទី៣ជាមួយកីឡាករថៃ Jaosueyai ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


