កីឡា
ជើងឯកអាស៊ាន MSC 2023 នៅ ភ្នំពេញជាង១០ប្រទេសចូលរួមប្រកួត
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជានឹងរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ Mobile Legends Bang Bang Southeast Asia Cup ឆ្នាំ២០២៣ (MSC 2023) ដែលមានប្រទេសមកពីតំបន់អាស៊ាន និងក្រៅតំបន់អាស៊ានចូលរួមប្រកួត បន្ទាប់ពីចាប់ដៃគូជាមួយ MOONTON Games កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅក្រសួងព័ត៌មាន។

លោក ជា ចន្ទបរិបូណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះនឹងនាំមកនូវព្រឹត្តិការណ៍ប្រកួតជាច្រើននៅកម្ពុជានាពេលខាងមុខ។ ជាពិសេសជើងឯក MSC 2023 ដែលនឹងមានក្រុមអាជីពជាច្រើនមកពីតំបន់អាស៊ាន និងក្រៅតំបន់អាស៊ានចូលរួមប្រកួតជាលើកដំបូងនៅរាជធានីភ្នំពេញ។ ការរៀបចំឲ្យមានប្រកួតព្រឹត្តិការណ៍អន្តរជាតិច្រើនបែបនេះនឹងជំរុញឲ្យវិស័យកីឡាអេឡិចត្រូនិកកម្ពុជាកាន់តែរីកចម្រើន និងមានគុណភាពលើឆាកអន្តរជាតិ។
«ឱកាសធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ប្រកួតលំដាប់អន្តរជាតិដ៏ធំមួយនេះ គឺស្តែងឲ្យឃើញពីការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជានិយាយជារួម និងលើវិស័យកីឡាអេឡិចត្រូនិក និយាយដោយឡែក ដោយឈរលើមូលដ្ឋាននៃកត្តាសុខសន្តិភាព សុខសុវត្ថិភាពពេញបរិបូរណ៍។ ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការគ្រប់គ្រងបានយ៉ាងល្អ និងលុបបំបាត់ស្ទើរទាំងស្រុងនៃជំងឺកូវីដ-១៩»។ លោកបានបញ្ជាក់។

ព្រឹត្តិការណ៍ MSC ឆ្នាំ២០២៣ គ្រោងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ ក្រុមអាជីពចំនួន ១២ក្រុម មកពីម្ចាស់ផ្ទះកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សឹង្ហបុរី ហ្វីលីពីន វៀតណាម ឡាវ ថៃ អាមេរិកខាងជើង និងប្រទេសមជ្ឈិមបូព៌ា អាហ្រ្វិកខាងជើង និងតួគី។
ចំនួនកៅអីដែលទទួលបានតាមប្រទេសនីមួយៗមានដូចខាងក្រោម៖
- ឥណ្ឌូនេស៊ី- ២ ក្រុម
- ហ្វីលីពីន- ២ ក្រុម
- ម៉ាឡេស៊ី- ១ ក្រុម
- កម្ពុជា- ១ ក្រុម
- សឹង្ហបុរី- ១ ក្រុម
- មីយ៉ាន់ម៉ា- ១ ក្រុម
- តួកគី- ១ ក្រុម
- មជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើង- ១ ក្រុម
- អាមេរិកខាងជើង- ១ ក្រុម
- ប្រកួតជម្រុះតំបន់ទន្លេមេគង្គ (ថៃ ឡាវ និងវៀតណាម)- ១ ក្រុម
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


