កីឡា
តើភ្លើងគប់ត្រូវពន្លត់ឬយ៉ាងណាពេលឡើងយន្តហោះ?
ព្រះអគ្គិជ័យកីឡា និងភ្លើងគប់សម្រាប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវបានដង្ហែទៅដល់ប្រទេសវៀតណាមហើយកាលពីល្ងាចមិញ បន្ទាប់ពីត្រូវបានដង្ហែឡើងយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិក្នុងខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២២ ខែមីនា។

បន្ទាប់ពីព្រះមហាក្សត្រប្រោសប្រទានព្រះអគ្គិឲ្យឆេះភ្លើងគប់រួចកាលពីព្រឹកថ្ងៃអង្គារ៍ ទី២១ ខែមីនាមកត្រូវតែរក្សាឲ្យឆេះរហូតពោលគឺមិនត្រូវឲ្យរលត់ឡើយ ប៉ុន្តែនៅពេលដង្ហែទៅកាន់ប្រទេសផ្សេង និងត្រូវដាក់តាមយន្តហោះ តើភ្លើងគប់ដែលកំពុងឆេះត្រូវពន្លត់ ឬយ៉ាងណា?
តាមការផ្សាយផ្ទាល់លើផេករបស់វត្តរាជបូណ៌ បន្ទាប់ពីពិធីបុណ្យអភិសេកព្រះអគ្គិជ័យកីឡារួចរាល់ តំណាងគណៈកម្មការរៀបចំ និងជាអ្នកថែរក្សាព្រះអគ្គិជ័យកីឡាបានពន្យល់ថា សម្រាប់ការដង្ហែទៅកាន់អាកាសយានដ្ឋានខេត្តសៀមរាប និងយកដាក់លើយន្តហោះគឺមិនអាចយកភ្លើងគប់ទាំងមូលទៅដាក់បានទេ ពីព្រោះខ្លាចមានគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើងនៅលើយន្តហោះ។

«នេះជាយប់ទី១ហើយដែលត្រូវតម្កល់ទុកក្នុងវត្តរាជបូណ៌នេះ។ ថ្ងៃស្អែកនឹងត្រូវដង្ហែយកទៅកាន់ប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ាន។ យើងត្រូវចម្លងជាចង្កៀងព្រះអគ្គិជ័យកីឡាដើម្បីយកទៅដាក់ក្នុងយន្តហោះ។ យើងអត់អាចដាក់ភ្លើងគប់ទាំងមូលបានទេ គឺខ្លាចឆាប់ឆេះ តែយើងមានចម្លងចង្កៀព្រះអគ្គិរបស់យើង។ ខាងយន្តហោះគេមានរៀបគ្រប់គ្រង និងមានប្រអប់សម្រាប់ការពារ ហើយក៏មានចង្កៀងចម្លងច្រើនទៀត។ ក្នុងនោះក៏បានចម្លងយកចង្កៀងមួយទៅទុកភ្នំពេញដែរ។ បន្ទាប់ពីរត់ដង្ហែក្នុងប្រទេសវៀតណាម ពេលយប់ចង្កៀងអគ្គិជ័យកីឡានឹងរក្សាទុកនៅស្ថានទូតខ្មែរប្រចាំនៅប្រទេសវៀតណាម»។

បន្ទាប់មក ព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នឹងត្រូវដង្ហែទៅកាន់ប្រទេសហ្វីលីពីន ឥណ្ឌូណេស៊ី ទីម័រខាងកើត ម៉ាឡេស៊ី សិង្ហបុរី ថៃ មីយ៉ាន់ម៉ា និងចុងក្រោយប្រទេសឡាវ មុនពេលចូលមកកម្ពុជាវិញតាមខេត្តស្ទឹងត្រែង រួចបន្តឆ្លងកាត់ខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា មុនពេលចូលរាជធានីភ្នំពេញនៅយប់ថ្ងៃទី២៨ ខែមេសា៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ