កីឡា
ប្រធានក្លិប Barcelona បាននិយាយថា “ទ្វារតែងតែបើកចំហសម្រាប់ Lionel Messi”
ប្រធានក្លិប Barcelona លោក Joan Laporta បាននិយាយថា ទ្វារតែងតែបើកចំហរសម្រាប់ Lionel Messi ក្នុងការវិលត្រឡប់មកវិញនៅរដូវក្តៅ សម្រាប់អតីតកីឡាករឆ្នើមរបស់ពួកគេ។

វាកើតឡើងបន្ទាប់ពី Sergio Aguero បាននិយាយថាគេជឿថាមានឱកាស ៥០ភាគរយដែលអតីតមិត្តរួមក្រុមអាហ្សង់ទីនរបស់ខ្លួននឹងចុះហត្ថលេខាឡើងវិញសម្រាប់អតីតក្លិបរបស់គេ។ ហើយ លោក Laporta បន្ទាប់មកបានសារភាពថាមានចំណាប់អារម្មណ៍ក្នុងការនាំយក Messi ត្រលប់ទៅ Nou Camp ប្រសិនបើកិច្ចព្រមព្រៀងអាចឈានមកដល់។
លោកបានប្រាប់ Marca ថា៖ «ខ្ញុំត្រូវតែរកវិធីដើម្បីកែលម្អទំនាក់ទំនងបច្ចុប្បន្នរបស់ Messi ជាមួយ Barca។ យើងនឹងចាំមើល ប៉ុន្តែគាត់ដឹងថាទ្វាររបស់ Barca តែងតែបើកចំហរសម្រាប់គាត់»។
«Messi គឺជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។ គេគឺជាកីឡាករដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ Barca។ ប៉ុន្តែ ខ្ញុំត្រូវតែប្រយ័ត្ននឹងអ្វីដែលខ្ញុំនិយាយ ព្រោះគាត់ជាកីឡាកររបស់ PSG ហើយខ្ញុំត្រូវតែគោរព»។ លោក Joan Laporta បានសង្កត់ធ្ងន់។
Messi បានបញ្ចប់ទំនាក់ទំនងរយៈពេល ២១ឆ្នាំរបស់ខ្លួនជាមួយ Barcelona ក្នុងឆ្នាំ២០២១ ដោយផ្លាស់ទៅ Paris Saint-Germain ក្នុងកិច្ចសន្យារយៈពេល ២ឆ្នាំចំពេល Barca មានការលំបាកផ្នែកហិរញ្ញវត្ថុ។
កិច្ចព្រមព្រៀងនោះនឹងបញ្ចប់នៅរដូវក្តៅនេះ (អំឡុងខែមិថុនា) ហើយមានជំនឿកាន់តែខ្លាំងឡើងថា Messi នឹងមិនបន្តស្នាក់នៅទីក្រុងប៉ារីសទៀតទេ មានន័យថាម្ចាស់ជើងឯក World Cup នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួននៅចុងរដូវកាលនេះ។
កីឡាករវ័យ ៣៥ឆ្នាំរូបនេះត្រូវបានគេនិយាយថាអាចនឹងការផ្លាស់ទៅលីគអាមេរិក (MLS) ជាមួយក្លិប Inter Miami របស់ David Beckham ក៏ដូចជាចូលរួមជាមួយ Cristiano Ronaldo ដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទៅលេងនៅប្រទេសអារ៉ាប៊ីសាអូឌីត។
ទោះបីជាយ៉ាងណាក៏ដោយ មិត្តជិតស្និទ្ធ Aguero បាននិយាយថា គេគិតថា Messi នឹងស្វែងរកការល្បួងឱ្យត្រលប់ទៅ Nou Camp ពិបាកនឹងទប់ទល់។ ថ្លែងទៅកាន់ TyC Sports អតីតខ្សែប្រយុទ្ធ Manchester City បាននិយាយថា៖ «ខ្ញុំគិតថា Leo Messi គួរតែចូលនិវត្តន៍នៅ Barca។ Barcelona គឺជាផ្ទះរបស់គាត់ ហើយគាត់គួរតែបញ្ចប់អាជីពរបស់គាត់នៅទីនោះ។ អារម្មណ៍របស់ខ្ញុំគឺថាមានឱកាស ៥០ភាគរយដែលគាត់នឹងត្រលប់មកវិញ»។
Laporta មិនបានលាក់បាំងពីបំណងប្រាថ្នារបស់ខ្លួនក្នុងការនាំយកវីរៈបុរសរបស់ក្លិបត្រឡប់ទៅប្រទេសអេស្ប៉ាញវិញនោះទេ។
Messi រីករាយនឹងរដូវកាលទី២ ដ៏មានផ្លែផ្កានៅក្នុងរដ្ឋធានីរបស់ប្រទេសបារាំង ដោយស៊ុតបញ្ចូលទីបាន ១៨គ្រាប់ ក្នុង ៣១ប្រកួតសម្រាប់ក្រុមកំពូលតារាង Ligue 1 ខណៈដែលពួកគេខិតទៅជិតការឈ្នះពានរង្វាន់ម្ដងទៀត។
ទោះជាយ៉ាងណាក៏ដោយ Messi បានប្រឈមមុខនឹងការរិះគន់មួយចំនួនពីអ្នកគាំទ្រ បន្ទាប់ពីក្លិបបានបរាជ័យម្តងទៀតក្នុងការបង្វែរពីភាពខ្លាំងតែនៅក្នុងលីគរបស់ពួកគេ ទៅជាភាពជោគជ័យនៅក្របខ័ណ្ឌ Champions League។
ចំពោះ PSG នៅតែមានក្តីសង្ឃឹមក្នុងការបញ្ចុះបញ្ចូល Messi ឱ្យបន្តនៅក្លិបមួយរដូវកាលទៀត ហើយមានសញ្ញាបន្ទាប់ពីការប្រកួត World Cup ថាកិច្ចព្រមព្រៀងជិតដល់ការត្រៀមរវាងក្លិប និងកីឡាករ។
ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះវាហាក់ដូចជាថាប្រធានក្រុមអាហ្សង់ទីននឹងផ្ទេរចេញនៅរដូវក្តៅនេះ ជាមួយនឹងរបាយការណ៍កាលពីសប្តាហ៍មុនដែលបញ្ជាក់ថាក្លិប Al-Hilai របស់អារ៉ាប៊ីសាអូឌីត បានត្រៀមខ្លួនរួចរាល់ហើយក្នុងការដាក់សំណើរជូន Messi នូវកិច្ចព្រមព្រៀង ១៧២លានផោនក្នុងមួយឆ្នាំសម្រាប់ថ្លៃពលកម្មរបស់គេ៕
ប្រភព៖ dailymail.co.uk
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


