កីឡា
យប់នេះ ក្រុមបាល់ទះកម្ពុជាប៉ះជម្រើសជាតិម៉ាឡេស៊ី ពានមិត្តភាពអន្តរជាតិ
ថ្ងៃទី២៩ ខែមីនា នេះ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងប្រកួតបើកឆាកជាមួយម្ចាស់ផ្ទះម៉ាឡេស៊ី វេលាប្រហែលជាម៉ោង៨:៣០នាទីយប់ ក្នុងពានរង្វាន់មិត្តភាពអន្តរជាតិ Three Nation Cup ផ្សាយផ្ទាល់ដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា ដើម្បីត្រៀមខ្លួនស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅទឹកដីកម្ពុជា។

ការប្រកួតពានរង្វាន់មិត្តភាពអន្តរជាតិ Three Nation Cup មានក្រុមបាល់ទះជម្រើសជាតិ៣ចូលរួមប្រកួតគឺម្ចាស់ផ្ទះម៉ាឡេស៊ី កម្ពុជា និងសិង្ហបុរី។ កម្ពុជាបើកឆាកប្រកួតនៅថ្ងៃទី២៩ ខែមីនានេះជាម្ចាស់ផ្ទះម៉ាឡេស៊ី និងបន្តជួប សិង្ហបុរី នៅថ្ងៃទី៣០ ខែមីនាស្អែក ហើយចុងក្រោយជួបកម្តៅសាច់ដុំជាមួយក្រុមម៉ាឡេស៊ីកម្រិត B នៅថ្ងៃទី៣១ ខែមីនា។
បើក្រឡេកមើលប្រវត្តិជួបគ្នាចុងក្រោយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម កម្ពុជា និង ម៉ាឡេស៊ី ធ្លាប់ប៉ះគ្នាកាលពីឆ្នាំ២០១៧ នៅលើទឹកដីរបស់ម៉ាឡេស៊ីតែម្តង ហើយពេលនោះ កម្ពុជាបានចាញ់ ៣-០ (២៥-១៨, ៣០-២៨ និង ២៥-១៩)។
ក្នុងកីឡាស៊ីហ្គេម ម៉ាឡេស៊ីមានប្រវត្តិល្អជាងកម្ពុជាដោយធ្លាប់បានឡើងដល់វគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០០១ និងទទួលបានមេដាយប្រាក់ ខណៈកម្ពុជាបានឈ្នះមេដាយសំរឹទ្ធលើកដំបូងកាលពីឆ្នាំ២០២២កន្លងទៅនៅប្រទេសវៀតណាម។
ទោះបីជាយ៉ាងណា ក្រុមកម្ពុជាត្រូវបានគេមើលឃើញមានការអភិវឌ្ឍគួរឲ្យចាប់អារម្មណ៍ប៉ុន្មានឆ្នាំចុងក្រោយនេះរហូតបង្កើតកំណត់ត្រាឈ្នះជម្រើសជាតិថៃ និងឈ្នះមេដាយស៊ីហ្គេមជាលើកដំបូង។ ស្របពេលម៉ាឡេស៊ី និងសិង្ហបុរីមិនដែលបានឡើងដល់វគ្គ៤ក្រុមចុងក្រោយទេគិតចាប់តាំងពីឆ្នាំ២០០៣មក៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


