កីឡា
U-20 World Cup ៖ ឥណ្ឌូណេស៊ី ថា គ្មានការផ្លាស់ប្ដូរគោលនយោបាយការទូតជាមួយ អ៊ីស្រាអែល
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បាននិយាយថា ការចូលរួមរបស់អ៊ីស្រាអែល ក្នុងការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម ២០ ឆ្នាំ នឹងមិនផ្លាស់ប្ដូរគោលនយោបាយការបរទេសរបស់ខ្លួនឡើយ បន្ទាប់ពីការចាប់ឆ្នោត នៃការប្រកួតត្រូវបានលុបចោល ក្រោយពីមានការតវ៉ាប្រឆាំងនឹងវត្តមានរបស់ក្រុមអ៊ីស្រាអែល នៅក្នុងប្រទេសដែលភាគច្រើនកាន់សាសនាអ៊ីស្លាម។

លោក Jokowi ដូចដែលត្រូវបានស្គាល់ថាជាប្រធានាធិបតី ជាទូទៅបានគូសបញ្ជាក់ការគាំទ្ររបស់ឥណ្ឌូណេស៊ី សម្រាប់ប៉ាឡេស្ទីន និងដំណោះស្រាយរដ្ឋពីរ។ លោកបាននិយាយនៅក្នុងសុន្ទរកថាផ្សាយផ្ទាល់មួយកាលពីថ្ងៃអង្គារថា ៖ «ខ្ញុំធានាថាការចូលរួមរបស់អ៊ីស្រាអែលមិនមានជាប់ទាក់ទងនឹងភាពស៊ីចង្វាក់ នៃគោលជំហរគោលនយោបាយការបរទេសរបស់យើងចំពោះប៉ាឡេស្ទីនទេ ពីព្រោះការគាំទ្ររបស់យើងចំពោះប៉ាឡេស្ទីនតែងតែច្បាស់លាស់ និងរឹងមាំ»។ «កុំយករឿងកីឡា និងនយោបាយមកលាយឡំគ្នា»។ លោកប្រធានាធិបតីបានបន្ថែម។

ប្រទេសទាំងពីរមិនមានទំនាក់ទំនងការទូតជាផ្លូវការទេ ហើយការគាំទ្រសម្រាប់បុព្វហេតុប៉ាឡេស្ទីន ក្នុងប្រទេសមូស្លីមដែលមានប្រជាជនច្រើនជាងគេលើពិភពលោកមួយនេះមានការកើនឡើងខ្ពស់។
ថ្មីៗនេះ ក្រុមអ្នកតវ៉ាបានធ្វើការដង្ហែក្បួនទាមទារឲ្យអ៊ីស្រាអែល បញ្ឈប់ពីការប្រកួតក្នុងព្រឹត្តិការណ៍ដែលមានក្រុមចំនួន ២៤ ចាប់ពីថ្ងៃទី ២០ ខែឧសភា ដល់ថ្ងៃទី ១១ ខែមិថុនា។
ការចាប់ពូលត្រូវបានលុបចោល ៖
សមាគមបាល់ទាត់ នៃប្រទេសឥណ្ឌូណេស៊ី (PSSI) កាលពីថ្ងៃអាទិត្យបាននិយាយថា ការចាប់ឆ្នោតបែងចែកពូលក្នុងសប្ដាហ៍នេះ សម្រាប់ការប្រកួតត្រូវបានលុបចោល បន្ទាប់ពីអភិបាល នៃកោះបាលី បានបដិសេធមិនធ្វើជាម្ចាស់ផ្ទះទទួលក្រុមរបស់អ៊ីស្រាអែល។
មន្ត្រីឥណ្ឌូណេស៊ីបាននិយាយថា ការបដិសេធពីអភិបាលកោះបាលីចំពោះការធ្វើជាម្ចាស់ផ្ទះរបស់អ៊ីស្រាអែលនៅលើកោះ ដែលភាគច្រើនជាអ្នកកាន់សាសនាហិណ្ឌូ ហើយអំពាវនាវឲ្យគេបោះវាចេញពីពាន ដោយសារតែគោលនយោបាយរបស់ខ្លួនចំពោះប៉ាឡេស្ទីនទំនងជានៅពីក្រោយការលុបចោលការចាប់ឆ្នោត។
បាតុករមូស្លីមប្រហែលមួយរយនាក់ក៏បានដើរដង្ហែក្នុងរដ្ឋធានីហ្សាកាតា ក្នុងខែនេះផងដែរ ដើម្បីប្រឆាំងនឹងការជាប់ពាក់ព័ន្ធរបស់អ៊ីស្រាអែល។
អ្នកនាំពាក្យរបស់ FIFA បាននិយាយថា ការត្រួតពិនិត្យទីកន្លែង នៃការប្រកួតបានបញ្ចប់ ប៉ុន្តែមិនបានធ្វើអត្ថាធិប្បាយលើកិច្ចប្រជុំរបស់ប្រធាន PSSI ឬ នៅពេលណាដែលការចាប់ឆ្នោតអាចត្រូវបានធ្វើឡើង។
វាគឺជាការប្រកួត “សំខាន់” សម្រាប់បាល់ទាត់ឥណ្ឌូណេស៊ី ៖
អន្តរាគមន៍របស់លោក Widodo បានកើតឡើងនៅពេលដែលមានការភ័យខ្លាចកាន់តែខ្លាំងថា ឥណ្ឌូណេស៊ី អាចប្រឈមមុខនឹងការដាក់ទណ្ឌកម្ម និងភាពឯកោនៅលើឆាកបាល់ទាត់ពិភពលោក ប្រសិនបើខ្លួនមិនអាចធានាការចូលរួមរបស់អ៊ីស្រាអែល។
ប្រទេសឥណ្ឌូណេស៊ី ធ្លាប់ត្រូវបានព្យួរពី FIFA រយៈពេល ១ ឆ្នាំ រហូតដល់ខែឧសភា ឆ្នាំ ២០១៦ ដោយសារតែការជ្រៀតជ្រែករបស់រដ្ឋាភិបាល។
ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងព្យាយាមកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនឡើងវិញ បន្ទាប់ពីមានការរត់ជាន់គ្នានៅកីឡដ្ឋានមួយក្នុង East Java កាលពីឆ្នាំមុន បានបណ្ដាលឲ្យអ្នកទស្សនាចំនួន ១៣៥ នាក់ស្លាប់ ហើយជាច្រើននាក់បានរងការប៉ះទង្គិច ខណៈពួកគេរត់ចេញពីផ្លូវ បន្ទាប់ពីប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅកាន់ហ្វូងមនុស្ស។
លោក Muhadjir Effendy រដ្ឋមន្ត្រីក្រសួងកីឡាស្ដីទី កាលពីល្ងាចថ្ងៃអង្គារ បាននិយាយថា ដំណោះស្រាយត្រូវតែរកឃើញ ហើយថាការធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតគឺមានសារៈសំខាន់សម្រាប់បាល់ទាត់ឥណ្ឌូណេស៊ី។
លោកបានថ្លែងថា ៖ «នៅមានលទ្ធភាព។ FIFA ពិតជាមានការកោតសរសើរ ដោយយល់ដឹងអំពីអ្វីដែលកំពុងកើតឡើងក្នុងប្រទេសឥណ្ឌូណេស៊ី»។
ការប្រកួត U-20 នឹងតំណាងឲ្យការប្រកួតបាល់ទាត់ដ៏ធំដំបូងគេដែលរៀបចំដោយប្រទេសប្រជុំកោះអាស៊ីអាគ្នេយ៍មួយនេះ៕
ប្រភព ៖ aljazeera.com
អត្ថបទ ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៣ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ