Connect with us

កីឡា

លោក Kluivert ​សង្ឃឹម​ជួយ​ឥណ្ឌូណេស៊ី​ ឡើង​World Cup ដល់ជុំចុងក្រោយ​

បានផុស

នៅ

លោក Patrick Kluivert ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុម​បាល់ទាត់​ជម្រើសជាតិឥណ្ឌូណេស៊ី ដើម្បី​ដឹកនាំក្រុមក្នុងតំបន់អាស៊ានមួយនេះឈានដល់ជុំចុងក្រោយពានរង្វាន់ World Cup ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Patrick Kluivert បាននិយយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សាកាតាថា ៖«អ្នករាល់គ្នាដឹងថា យើងនៅសល់៤ប្រកួត​ទៀត​ ប្រៀបដូចវគ្គផ្តាច់ព្រ័ត្រ ហើយយើងចង់សម្រេចបាននូវអ្វីដែលយើងចង់បាន។ អ្វីដែលសំខាន់បំផុតគឺត្រូវទទួលបានលទ្ធផលល្អ»។

លោក​ Kluivert បានទទួលមរតកក្រុមកីឡាករភាគច្រើនកើតនៅប្រទេសហូឡង់ ក្រោយចូលកាន់តំណែង។ លោក​បានចុះកិច្ចសន្យារយៈពេល២ឆ្នាំ ជាមួយនឹងជម្រើសបន្ថែមរយៈពេល២ឆ្នាំ ប្រសិនបើដឹកនាំក្រុមបានល្អ។ អតីតខ្សែប្រយុទ្ធហូឡង់វ័យ៤៨ឆ្នាំរូប​នេះ​ បានមកដល់ប្រទេសឥណ្ឌូណេស៊ី​ កាលពីល្ងាចថ្ងៃសៅរ៍ជាមួយនឹងអតីតខ្សែបម្រើសញ្ជាតិហូឡង់ Denny Landzaat ដែលត្រូវជាជំនួយការរបស់លោក។

ឥណ្ឌូណេស៊ីកំពុងឈរនៅលេខ៣ ក្នុងពូល C បន្ទាប់ពីឈ្នះ១ និងស្មើ៣ ក្រោយការប្រកួត៦លើក។ ការប្រកួតជម្រុះបន្ទាប់របស់ឥណ្ឌូណេស៊ី​នៅខែមីនា នឹង​ជួបអូស្ត្រាលី ជាក្រុមលេខ២ វគ្គ​ជម្រុះប្រចាំទ្វីបអាស៊ី ប៉ុន្តែក្រុមទាំង២ខុសគ្នាតែ១ពិន្ទុប៉ុណ្ណោះ។

លោក Kluivert បានបន្ថែមថា ៖«មនុស្សគ្រប់គ្នាត្រូវការឆន្ទៈដើម្បីសម្រេចបាននូវគោលដៅនេះ ហើយយើងត្រូវធ្វើកិច្ចការនេះរួមគ្នា​ឲ្យ​បាន​សម្រេច។ គ្រប់គ្នាត្រូវឈរនៅពីក្រោយក្រុម»។

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម