កីឡា
Neymar ប្រាប់ថា World Cup 2026 ជាការប្រកួតចុងក្រោយរបស់ខ្លួន
ខ្សែប្រយុទ្ធ Neymar បានចាត់ទុកព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២៦ នឹងក្លាយជាការប្រកួតចុងក្រោយរបស់ខ្លួនជាមួយភាពជឿជាក់លើក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលអាចឆ្លងផុតវគ្គជម្រុះនៅតំបន់អាមេរិកខាងត្បូង។

កីឡាករ Neymar បាននិយាថា ៖«នេះនឹងក្លាយជាការប្រកួតជើងឯកពិភពលោកចុងក្រោយរបស់ខ្ញុំ។ វាជាគោលដៅ និងជាឱកាសចុងក្រោយរបស់ខ្ញុំ។ ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីបានលេង»។
ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះមិនបានលេងឲ្យប្រេស៊ីលអស់រយៈពេលជាងមួយឆ្នាំហើយ បន្ទាប់ពីជួបបញ្ហារបួស។ ថ្មីៗរូបគេបានប្រាប់បណ្តាញព័ត៌មានអាមេរិកថា ខ្លួនមិនបដិសេធក្នុងកាទៅលេងជួបជុំគ្នាជាមួយអតីតមិត្តរួមក្រុម Barcelona គឺ កីឡាករ Lionel Messi និង Luis Suarez នៅក្លិប Inter Miami លើទឹកដីសហរដ្ឋអាមេរិកនោះទេ។

ក្រុមជម្រើសជាតិប្រេស៊ីលបានជួបការលំបាកយ៉ាងខ្លាំងក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ World Cup នៅតំបន់អាមេរិកខាងត្បូង ក្រោយប្រកួត១២លើក ឈ្នះ៥ ស្មើ៣ ចាញ់៤ មាន១៨ពិន្ទុ ឈរលេខ៥ក្នងតារាងចំណាត់ថ្នាក់។ Neymar បានលេងក្នុងការប្រកួតវគ្គជម្រុះ៤លើកដំបូងជាមួយក្រុមជម្រើសជាតិប្រេស៊ីល ប៉ុន្តែបានរងរបួសតាំងពីខែតុលា ឆ្នាំ២០២៣ ដែលធ្វើឲ្យរូបគេអវត្តមានរហូតដល់ឥឡូវ។
កីឡាករ Neymar បានបន្តថា ៖«ខ្ញុំមានជំនឿខ្ពស់លើក្រុម កីឡាករក្មេងៗដែលកំពុងលេចធ្លោ។ យើងមិនបានស្ថិតនៅក្នុងទីតាំងដែលយើងចង់បាននោះទេ។ ខ្ញុំគិតថា យើងរួមគ្នាគឺអាចសម្រេចលទ្ធផលធំ។ យើងមានពេលមួយឆ្នាំកន្លះដើម្បីត្រៀមខ្លួន និងធ្វើរឿងត្រឹមត្រូវឆ្ពោះទៅដល់ World Cup»៕

ប្រែសម្រួល៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ១៤ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក