កីឡា
ប៉ះចិនថ្ងៃស្អែក ឥណ្ឌូណេសុីរំពឹងបាន៣ពិន្ទុដំបូងវគ្គជម្រុះ World Cup ជុំទី៣
ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេសុីត្រូវជួបជាមួយក្រុមបាល់ទាត់ជម្រើសជាតិចិន សម្រាប់ការប្រកួតទី៤ ក្នុងពូល C វគ្គជម្រុះជុំទី៣ ពានរង្វាន់ World Cup ប្រចាំតំបន់អាសុី។

ឥណ្ឌូណេសុីជាក្រុមអាស៊ានតែមួយគត់ ដែលបានឡើងដល់វគ្គជម្រុះជុំទី៣ ក្នុងពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២៦ ក្នុងតំបន់អាសុី។ រឿងដ៏គួរឲ្យភ្ញាក់ផ្អើលក្រុមនេះចាប់ផ្ដើម៣ប្រកួតដំបូងទល់នឹងក្រុមខ្លាំងៗ មិនទាន់ស្គាល់បរាជ័យសោះ គឺស្មើទាំង៣ដង រកបាន៣ពិន្ទុ។
ការប្រកួតជាមួយក្រុមជម្រើសជាតិចិន ក្រុមឥណ្ឌូណសុី រំពឹងរកបាន៣ពិន្ទុលើកដំបូង ដើម្បីរក្សាឱកាសក្នុងការប្រជែងឡើងទៅជុំចុងក្រោយ World Cup ឆ្នាំ២០២៦។ ៣ប្រកួតកន្លងទៅ ចិនជាក្រុមតែមួយគត់មិនទាន់រកបានពិន្ទុសោះ។ ក្រុមម្ចាស់ផ្ទះចិនអាចនឹងពិបាកក្នុងការប្រកួតទល់ជាមួយក្រុមឥណ្ឌូណេសុី ដោយសារក្រុមអាស៊ានមួយនេះកំពុងធ្វើបានល្អ។

ប្រវត្តិជួបគ្នា៣កន្លងមកគិតតាំងពីឆ្នាំ២០០៤ គឺចិនឈ្នះ២ និងស្មើ១ ប៉ុន្តែបើក្រឡែកមើលពីកម្រិតរបស់ក្រុមទាំង២ នាពេលបច្ចុប្បន្នជាមួយលទ្ធផល៣ប្រកួតចុងក្រោយគឺ ឥណ្ឌូណេសុីមានទម្រង់ល្អជាង។
ការប្រកួតវគ្គជម្រុះទី៣ ក្រុមឈរលេខ១និងលេខ២ ក្នុងពូលនឹងឡើងទៅជុំចុងក្រោយក្នុងការប្រកួតពានរង្វាន់ World Cup ឆ្នាំ២០២៦ ខណៈក្រុមលេខ៣និងលេខ៤ ត្រូវបន្ដធ្វើការប្រកួតនៅវគ្គជម្រុះជុំទី៤ ដើម្បីស្វែងរកឱកាសឡើងទៅជុំចុងក្រោយ៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


