កីឡា
Neymar ប្រាប់ផែនការថ្មី ក្រោយជាសះស្បើយពីរបួស
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar បានបង្ហាញពីគោលដៅធំ២ ដែលខ្លួនចង់ធ្វើ ក្រោយជាសះស្បើយពីរបួស និងការវិលចូលទីលានបាល់ទាត់វិញ។

Neymar បានបង្ហាញខ្លួនចំនួន៧លើកជាមួយក្រុម Al-Hilal គិតចាប់តាំងពីចូលរួមជាមួយពួកគេនៅក្នុងរដូវក្តៅឆ្នាំ២០២៣។ ទោះបីជាមិនបានបង្ហាញខ្លួនច្រើនជាមួយក្លិប ប៉ុន្តែរូបគេនៅតែរីករាយក្នុងការស្នាក់នៅជាមួយក្រុមនៅលីគអារ៉ាប៊ីសាអ៊ូឌីត។ ខ្សែប្រយុទ្ធរូបនេះបានរៀបចំផែនការអនាគតរបស់ខ្លួនហើយ។
កីឡាករ Neymar បាននិយាយថា ៖«ខ្ញុំចង់លេងនៅពាន Club World Cup 2025 ជាមួយ Al-Hilal ពីព្រោះវាមានសារសំខាន់សម្រាប់ក្លិប។ ជាក់ស្តែង World Cup គឺជាគោលដៅសម្រាប់កីឡាករទាំងអស់។ ខ្ញុំបានលេងនៅ World Cup បីដងរួចហើយ។ ខ្ញុំច្បាស់ជាចង់ធ្វើលើកទីបួន។ ខ្ញុំត្រូវតែផ្តោតលើរឿងនោះ ហើយត្រូវរៀបចំឲ្យខ្លួនឲ្យបានល្អនៅទីនេះ»។

Neymar បានរងរបួសដាច់សរសៃពួរជង្គង់ នៅពេលលេងឲ្យក្រុមប្រេស៊ីលក្នុងវគ្គជម្រុះ World Cup កាលពីខែតុលាឆ្នាំ២០២៣ ធ្វើឲ្យអាជីពបាល់ទាត់របស់គេស្ទើរតែបាត់បង់ ប៉ុន្តែរូបគេនៅតែតស៊ូ ដើម្បីសម្រេចគោលដៅរបស់ខ្លួន។
កីឡាករ Neymar បានបន្ថែម ៖«ខ្ញុំចង់មានរដូវកាលដ៏ល្អជាមួយ Al-Hilal។ ខ្ញុំនៅមានពេលតិចតួច ដើម្បីត្រឡប់ទៅទម្រង់លេងកម្រិតខ្ពស់ដូចមុន ហើយដើម្បីបង្ហាញពីមូលហេតុដែលខ្ញុំមកទីនេះ។ គោលដៅចម្បងរបស់ខ្ញុំគឺនៅទីនេះព្យាបាលរបួសឲ្យជាសះស្បើយឡើងវិញ អភិវឌ្ឍរាងកាយ និងចាប់ផ្ដើមលេងម្តងទៀត»៕

ប្រែសម្រួល៖ ផា រតនា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


