កីឡា
Thiago និយាយភាសាទាំងនេះដល់អ្នកគាំទ្រខ្មែរពេលឈ្នះខ្សែក្រវាត់ WMO យប់មិញ
អ្នកប្រដាល់ប្រេស៊ីល Thiago Teixeira បានប្រកាសប្រាប់ដល់សង្វៀន Apex Fight Series ពីទំហំអ្នកគាំទ្រខ្មែរដែលស្រឡាញ់ចូលចិត្ត និងគាំទ្ររូបគេ នៅពេលផ្តួលកីឡាករអង់គ្លេស Joe Craven ឲ្យសន្លប់ក្នុងទឹកទី២ ដើម្បីឈ្នះខ្សែក្រវាត់មួយថៃពិភពលោក (WMO) នៅប្រទេសអាល្លឺម៉ង់កាលពីយប់មិញ។
នៅទឹកទី១ កីឡាករអង់គ្លេស Joe Craven ដែលពេញកម្លាំងអាយុ២៥ឆ្នាំ និងធ្លាប់ប្រកួតបាន៣៧ដង ក្នុងនោះឈ្នះ៣១ដង និងចាញ់៦ដង បង្ហាញទម្រង់ប្រកួតគួរឲ្យចាប់អារម្មណ៍តាមរយៈការទាត់ និងឡើងជង្គង់ ស្របពេលកីឡាករគុនខ្មែរ Thiago Teixeira ចេញកណ្តាប់ដៃមួយៗ និងការពារជំហរបានល្អ។

នៅទឹកទី២ Thiago ធ្វើបានល្អខ្លាំងមែនទែនដោយប្រើកណ្តាប់ដៃវ៉ៃឲ្យ Joe Craven ដួលនៅដើមទឹក និងត្រូវអាជ្ញាកណ្តាលរាប់៨លើកទី១។ បន្ទាប់ពីត្រូវបានអាជ្ញាកណ្តាលរាប់ កីឡាករអង់គ្លេសបានតាំងស្មារតី និងតស៊ូប្រយុទ្ធឡើងវិញបានល្អ ប៉ុន្តែចុងទឹកទី២ត្រូវមួយកែងរបស់កីឡាករប្រេស៊ីល ដួលលើកទី២ ត្រូវអាជ្ញាកណ្តាលរាប់ម្តងទៀត ហើយបញ្ឈប់ការប្រកួតតែម្តង។
ក្រោយចប់ការប្រកួតឆ្លើយតបនឹងសំនួររបស់ពិធីករ Thiago បាននិយាយថា ៖«ជាដំបូង ខ្ញុំសូមថ្លែងអំណរព្រះគុណព្រះយេស៊ូ។ ទី២ ខ្ញុំសូមអរគុណដល់អ្នកគាំទ្ររបស់ខ្ញុំគឺ Rami អរគុណអ្នកម្តាយរបស់ខ្ញុំនៅប្រេស៊ីល ហើយអរគុណអ្នកគាំទ្រគុនខ្មែរ។ សូមអរគុណខ្លាំងណាស់ដល់អ្នកគាំទ្រកម្ពុជា។ ពួកគាត់ស្រឡាញ់ចូលចិត្តខ្ញុំខ្លាំងណាស់»៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


