Connect with us

កីឡា

បាល់ទះ​បុរស​ក្នុង​សាល ស៊ីហ្គេម​នៅ​កម្ពុជាត្រូវចាប់ឆ្នោតបែងចែកពូលឡើងវិញ

បានផុស

នៅ

ការចាប់ឆ្នោតកីឡាបាល់ទះក្នុងសាលបុរស ត្រូវសម្រេចចាប់ឆ្នោតសារជាថ្មីម្ដងទៀត បន្ទាប់បានធ្វើរួចរាល់កាលល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ សម្រាប់កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីម្សិលមិញបាល់ទះបុរស មានការចាប់ពូលដែលសម្រេចបាន ពូល A មានកម្ពុជា ឥណ្ឌូណេស៊ី និងសិង្ហបុរី និងពូល B មាន វៀតណាម ថៃ ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ហ្វីលីពីន ពុំត្រូវបានឃើញវត្តមាន ខណៈក្រុមនេះបានត្រៀមខ្លួនផងដែរសម្រាប់ការប្រកួតនៅលើទឹកដីកម្ពុជា។

ដូច្នេះហើយ យោងតាមសេចក្ដីប្រកាសរបស់ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ដោយមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធាន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេចរណ៍ និងអនុប្រធានអចិន្ត្រៃយ៍ ព្រមទាំង​លោក​ វ៉ាត់ ចំរើន អគ្គលេខាធិការ បានសម្រេចពីការត្រៀមចាប់ឆ្នោបែងចែកពូលឡើងវិញ។ ដោយឡែកបាល់ទះនារី នៅរក្សាដដែល។

ទោះ​បី​ជា​យ៉ាង​ណា ការ​សម្រេច​​ចិត្ត​នេះ​ត្រូវ​រង់ចាំ​ការ​យល់​ព្រម​ពី​៥​ប្រទេស​ផ្សេង​ទៀត​ជា​មុន។

ចំពោះគម្រោងនៃការចាប់ឆ្នោតជាថ្មី ពុំត្រូវបានបញ្ជាក់ឱ្យដឹងនៅឡើយ៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម