កីឡា
គ្មានអ្វីបារម្ភទេ ឈឿង ល្វៃ វិលចូលជំរំហ្វឹកហាត់ជម្រើសជាតិវិញហើយ
កីឡាករប្រដាល់គុនខ្មែរ និងឃីកបុកស៊ីងជម្រើសជាតិកម្ពុជា ឈឿង ល្វៃ បានវិលចូលជំរំហ្វឹកហាត់ក្រុមជម្រើសជាតិកម្ពុជាវិញហើយ បន្ទាប់ពីប្រកួតជាមួយកីឡាករថៃ Sammy កាលពីថ្ងៃទី១៥ ខែមេសា នៅខេត្តសៀមរាប ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
ឈឿង ល្វៃ ត្រូវបានកីឡាករថៃ Sammy ទាត់ឲ្យខូចជើងក្រោមរហូតបោះចោលការប្រកួតក្នុងទឹកទី៤ ប៉ុន្តែមុនពេលចាញ់អ្នកលេងគុនខ្មែររូបនេះបានវាយកែង និងទាត់ផ្កាប់ចានឲ្យលោកអាជ្ញាកណ្តាល ជា រិទ្ធ រាប់៨ដល់ទៅពីរដងលើកីឡាករថៃ។

ការខូចជើងក្រោមរបស់ ឈឿង ល្វៃ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនព្រួយបារម្ភក្រែងមានសភាពធ្ងន់ធ្ងររំខានដល់ការហ្វឹកហាត់ក្នុងការត្រៀមខ្លួនសម្រាប់ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះ។
ទោះបីជាយ៉ាងណា លោក ហេង សុឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាបានប្រាប់សារព័ត៌មានកម្ពុជាថ្មីនៅព្រឹកថ្ងៃទី១៧ ខែមេសា ថា គ្មានអ្វីធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភទេ។
លោកបានបញ្ជាក់ថា ៖«អត់អីទេ គាត់ (ឈឿង ល្វៃ) មកជំរំហ្វឹកហាត់វិញហើយ។ អត់អីទេ កីឡាតែងតែមានប៉ះទង្គិចតិចតូច ហើយសហព័ន្ធបាន និងកំពុងខិតខំមើលថែគាត់ និងជម្រើសជាតិផ្សេងទៀត។ យើងបានយកចិត្តទុកដាក់ថែទាំតាំងពីស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម»។
តាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន កាលពីយប់ថ្ងៃទី១៦ ខែមេសា ស្នើឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងឃីកបុកស៊ីង យកចិត្តទុកដាក់ និងពិនិត្យមើលគ្រប់អត្តពលិកជម្រើសជាតិទាំងអស់ ដែលត្រៀមស៊ីហ្គេម មិនត្រូវអនុញ្ញាតឲ្យឡើងប្រកួតញឹកញាប់ទៀតទេដើម្បីកុំឲ្យកើតមានបញ្ហាជាយថាហេតុណាមួយរំខានដល់ការត្រៀមខ្លួន និងការប្រកួតដែលកាន់តែខិតជិតចូលមកដល់៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


