កីឡា
សហព័ន្ធកីឡាប្រដាល់គុនខ្មែរបង្ហាញព្រឹត្តិការណ៍ធំៗនៅក្នុងឆ្នាំ២០២១នេះ
កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបើកកិច្ចប្រជុំជាមួយមន្ត្រីបច្ចេកទេសរបស់ខ្លួនជិត១០០នាក់ ដើម្បីដាក់ចេញនូវគោលការណ៍ វិធានការនិងអនុសាសន៍មួយចំនួន សម្រាប់បម្រើឲ្យព្រឹត្តិការណ៍ធំៗចំនួន៣ នៅក្នុងឆ្នាំ២០២១នេះ ។
លោកឧត្តមសេនីយ៍ តែម ម៉ឺន បានមានប្រសាសន៍ថា សម្រាប់ព្រឹត្តិការណ៍ទី១ គឺការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តទៅ ចាប់ថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅស្តាតចាស់ ។

លោកឧត្តមសេនីយ៍បញ្ជាក់ថា ការប្រកួតជើងឯកឆ្នាំនេះ សហព័ន្ធនឹងកំណត់គណៈកម្មការបច្ចេកទេស តាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ចំនួន៣០ទៅដល់៤០នាក់ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម កីឡាប្រដាល់គុនខ្មែរ សម្រាប់ត្រៀមឲ្យព្រឹត្តិការណ៍ ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១“ASEAN Championships” នៅប្រទេសកម្ពុជា ផងដែរ។
លោកប្រធានបានបន្តថា លោកត្រូវការមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរ មានសមត្ថភាពច្បាស់លាស់ ព្រោះក្នុងឆ្នាំ២០២១ សហព័ន្ធត្រូវរៀបចំព្រឹត្តិការណ៍ធំៗ ចំនួន៣ គឺព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសថ្នាក់ជាតិ២០២០(ថ្ងៃទី២៥-២៩មករា២០២១)

ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសថ្នាក់ជាតិ២០២១ ដែលនឹងប្រព្រឹត្តនាខែមិថុនាឆ្នាំ២០២១ និងព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១ “ASEANChampionships” នៅកម្ពុជា ដែលនឹងប្រព្រឹត្តធ្វើនាខែសីហា ឆ្នាំ២០២១ ដោយមានប្រទេសអាស៊ាន ចំនួន១១ ចូលរួមមុនការប្រកួតកីឡា SEAGAMES 2023 មកដល់៕
អត្ថបទ ៖ វិសិទ្ធ

-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


